គ្រូជម្រើសជាតិ ប្រាប់មូលហេតុប្ដូរ ចាន់ វឌ្ឍនាកា ចេញពាក់កណ្ដាលតង់ទីពីរ
- 2017-10-05 03:03:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូជម្រើសជាតិ ប្រាប់មូលហេតុប្ដូរ ចាន់ វឌ្ឍនាកា ចេញពាក់កណ្ដាលតង់ទីពីរ
ចន្លោះមិនឃើញ
លោក Leonardo Vitorino គ្រូបង្វឹកកម្ពុជា បានពន្យល់ពីការប្ដូរខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ដែលរកបានមួយគ្រាប់ឲ្យជម្រើសជាតិ នៅដើមតង់ទីពីរ ក្នុងការប្រកួតមិត្តភាពអន្តរជាតិកាលពីយប់មិញ ក្នុងទឹកដីក្រុមម្ចាស់ផ្ទះឥណ្ឌូណេស៊ី។
«ពួកយើងមានបញ្ហាមួយចំនួន។ កីឡាករសំខាន់របស់ពួកយើង ចាន់ វឌ្ឍនាកា មានចលនាយឺត ក្រោយត្រឡប់មកពីជប៉ុន។ ដូច្នេះ ពេលគេមកលេងជាមួយសមាជិកក្រុមជម្រើសដទៃទៀត គេហាក់មិនសូវលេងបានស៊ីសង្វាក់គ្នាបានល្អ។ នៅពាក់កណ្ដាលតង់ទីពីរ គេមានបញ្ហាសាច់ដុំ ដូច្នេះ ខ្ញុំក៏សម្រេចចិត្តប្ដូរគេចេញ»។ លោក Leonardo បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយចប់ការប្រកួត ដែលកម្ពុជា ចាញ់ឥណ្ឌូណេស៊ី ដោយលទ្ធផល ៣-១៕