អ៊ីរ៉ាក់ ដណ្តើមបានក្រុង ដែលជាតំបន់កាន់កាប់ចុងក្រោយ១ របស់ក្រុម IS
- 2017-10-05 06:51:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ីរ៉ាក់ ដណ្តើមបានក្រុង ដែលជាតំបន់កាន់កាប់ចុងក្រោយ១ របស់ក្រុម IS
ចន្លោះមិនឃើញ
កងទ័ពអ៊ីរ៉ាក់ បានប្រកាសថា នៅថ្ងៃទី៥តុលានេះថា ខ្លួនបានដណ្តើមកាន់កាប់ក្រុង Hawija ដែលជាតំបន់កាន់កាប់ចុងក្រោយរបស់ក្រុម IS នៅភាគខាងជើងអ៊ីរ៉ាក់។
កងទ័ពអ៊ីរ៉ាក់ និងសម្ព័ន្ធមិត្ត បានចាប់ផ្តើមរំកិលចូលក្រុង Hawija កាលពីថ្ងៃទី៤តុលា គឺរយៈពេល ២ថ្ងៃបន្ទាប់ពីដណ្តើមបានមូលដ្ឋានទ័ពអាកាស Rashad ពីក្រុម IS។ អ៊ីរ៉ាក់ បានចាប់ផ្តើមប្រតិបត្តិការវាយលុកចូលក្រុង Hawija តាំងពីថ្ងៃទី២១ កញ្ញា ២០១៧។
ក្រោយបាត់បង់ក្រុង Hawija ក្រុម IS គឺនៅសស់តែតំបន់កាន់កាប់១ប៉ុណ្ណោះ ដែលស្ថិតនៅតាមបណ្តោយព្រំដែនខាងលិចជាប់ប្រទេសស៊ីរី៕