Canon ​គ្រោង​ចេញ​កាមេរ៉ា Full-Frame ពពួក Mirrorless ​នៅ​ឆ្នាំ​ក្រោយ

  • 2017-10-07 08:26:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពី Nikon ប្រកាស​ផលិត​កាមេរ៉ា Full-Frame ពពួក​ Mirrorless កាលពី​ថ្មីៗ​នេះ ឥឡូវ Canon ក៏​បាន​ប្រកាស​ដែរ​ថា ខ្លួន​នឹង​ចូល​ប្រឡូក​ក្នុង​ទីផ្សារ​កាមេរ៉ា​ប្រភេទ​នេះ ដែល​មាន​បំពាក់ Sensor CMOS ផលិត​ឡើង​យ៉ាង​ពិសេស​សម្រាប់​ពពួក Mirrorless និង​មិន​ប្រើ Sensor ដែល​មាន​លើ​ពពួក​កាមេរ៉ា DSLR ឡើយ​។

ពាក្យ​ចចាមអារ៉ាម បាន​ឲ្យដឹង​ថា Canon កំពុង​អភិវឌ្ឍ​កាមេរ៉ា Full Frame ចំនួន ៣​ម៉ូដែល ក្នុង​នោះ មាន​មួយ​ជា​ប្រភេទ Mirrorless ជាមួយ EF Mount, កាមេរ៉ា Mirrorless ប្រភេទ​តូច ជាមួយ Mount ថ្មី និង កាមេរ៉ា Full-Frame ប្រើ​ពពួក Lens Fixed ។

Canon អាច​នឹង​ប្រកាស​កាមេរ៉ា Full-Frame នៅ​ក្នុង​ខែ​សីហា ឆ្នាំ​២០១៨ នៅ​ប្រទេស​អាល្លឺម៉ង់។ ការ​ប្រកាស​នេះ អាច​នឹង​ធ្វើឡើង​ក្រោយ​ការ​ប្រកាស​ពី​កាមេរ៉ា​ម៉ូដែល​ថ្មី​របស់ Nikon នៅ​អំឡុង​ឆមាស​ទី​មួយ នៃ​ឆ្នាំ​២០១៨៕

ប្រភព៖ petapixel ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;