អគារ​ទីស្នាក់ការ​ច្រកទ្វារ​ព្រំដែន​ប៉ោយប៉ែត​ថ្មី ត្រូវបាន​​សម្រេច​​ឲ្យ​សាងសង់​ហើយ

  • 2017-10-08 02:40:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជ​រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​សាងសង់​អគារ​ទីស្នាក់​ការ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ថ្មី ដើម្បី​សម្រួល​ដល់​ការធ្វើ​ដំណើរ និង​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ និង​អ្នក​ដំណើរ។ នេះ​បើតាម​សេចក្តី​ជូន​ដំណឹង​ស្តីពី​ការ​សាងសង់​អគារ​ទីស្នាក់ការ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ថ្មី ខេត្ត​បន្ទាយ​មានជ័យ របស់​ក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃទី៦ ខែ​តុលា ឆ្នាំ​២០១៧។

ព្រំដែន​ប៉ោយប៉ែត
ក្រសួង​មហាផ្ទៃ បាន​ស្នើឲ្យ​សមត្ថកិច្ច​មូលដ្ឋាន ក្រសួង-មន្ទីរ ស្ថាប័ន​ពាក់ព័ន្ធ​នានា​ នៅដើម​សប្តាហ៍​ទី១ ខែ​តុលា ជួយ​សម្របសម្រួល​ចំពោះ​ការងារ​​ពាក់ព័ន្ធ​ក្នុង​បរិវេណ ដែល​ត្រូវ​រៀបចំ​បើក​ការដ្ឋាន​សាងសង់​នេះ រួមមាន​ដូចជា សណ្តាប់​ធ្នាប់​សាធារណៈ បង្គោល​ភ្លើង ខ្សែកាប​អុបទិច និង​ប្រព័ន្ធ​លូ​ជាដើម ដើម្បី​ជំរុញ​ដំណើការ​បើក​ការដ្ឋាន​សាងសង់​ឲ្យបាន​លឿន ទាន់​ពេលវេលា ដូចការ​គ្រោង​ទុក៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;