ថ្ងៃនេះ តុលាការ​កំណត់​ឲ្យ​​បុគ្គល​២រូប ចូល​បំភ្លឺរឿង​លុយ​បុណ្យ​សព​លោក​ កែម ឡី

  • 2017-10-09 02:00:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ថ្ងៃទី​០៩ ខែ​តុលា​នេះ គឺជា​ថ្ងៃ​ដែល​តុលាការ​កំណត់​ឲ្យ​លោក ប៉ាង ងួនទៀង នាយក​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) និង​ជា​នាយក​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​លោក មឿន តុលា នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស និង​ជា​អតីត​គណៈ​កម្មការ​រៀបចំ​បុណ្យសព​លោក កែម ឡី ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ ពាក់ព័ន្ធ​នឹង​ករណី​លុយ​បុណ្យ​សព​របស់​លោក កែម ឡី អ្នកវិភាគ​សង្គម និង​នយោបាយ។

លោក ប៉ាង ងួនទៀង
លោក មឿន តុលា

លោក គុជ គីមឡុង ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២២ ខែ​កញ្ញា ឆ្នាំ២០១៧ បានចេញ​ដីកា​កោះហៅ​លោក ប៉ាង ងួនទៀង និង​លោក មឿន តុលា ឲ្យ​ចូលខ្លួន​ទៅកាន់​អយ្យការ​អម​សាលា​ដំបូង​រាជធានី នៅព្រឹក​ថ្ងៃទី​០៩ ខែ​តុលា ឆ្នាំ​២០១៧ ដើម្បី​បំភ្លឺ​អំពី​ដំណើរ​រឿង​ពាក់ព័ន្ធ​បច្ច័យ​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី និង​បទ​រំលោភ​លើ​ទំនុក​ចិត្ត តាមពាក្យ​បណ្ដឹង​របស់​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា។ ចំណែក​ព្រះតេជ​គុណ ប៊ុត ប៊ុនតិញ ត្រូវ​បាន​កោះ​ហៅ ឲ្យចូល​ខ្លួន​ទៅកាន់​អយ្យការ​អម​សាលា​ដំបូង​រាជធានី នៅព្រឹក​ថ្ងៃទី​១១ ខែ​តុលា​ ឆ្នាំ​២០១៧។

ក្បួនដង្ហែសព លោក កែម ឡី
ប្រជាពលរដ្ឋ កាន់រូបថតលោក កែម ឡី

ការ​ចេញ​ដីកា​កោះ​​នេះ គឺ​បន្ទាប់​​ពីលោក​ ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា កាលពី​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៧ បានដាក់​ពាក្យ​បណ្តឹង​ប្តឹង​លោក ប៉ាង ងួនទៀង និង​ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ អតីត​គណៈកម្មការ​រៀប​ចំ​បុណ្យ​សព​លោក កែម ឡី រឿង​បាត់​លុយ​បុណ្យ​សព។ បន្ទាប់មក​នៅថ្ងៃ​ទី១៤ ខែ​កញ្ញា ឆ្នាំ​២០១៧ កន្លងទៅ​នេះ លោក ពេជ្រ ស្រស់ បាន​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​ពី​ដំណើរ​រឿង​ស្វែង​រក​ការពិត​លើ​ប្រាក់​បច្ច័យ បានមក​ពីការ​ចូល​បុណ្យ​សព លោក​បណ្ឌិត កែម ឡី តាមការ​កោះហៅ​របស់​លោក គុជ គឹមឡុង៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;