មេ Apple ប្រាប់​ថា រៀន​សរសេរ​កូដ សំខាន់​ជាង​រៀន​ភាសា​អង់គ្លេស

  • 2017-10-11 01:49:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថិត​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​សារព័ត៌មាន Kobini ពី​ម្សិលមិញ លោក Tim Cook នាយក​ប្រតិបត្តិ​របស់ Apple ប្រាប់​ថា បច្ចុប្បន្ន ការ​រៀន​សរសេរ​កូដ​កុំព្យូទ័រ​គឺ​សំខាន់​ជាង​ការ​រៀន​ភាសា​អង់គ្លេស​ទៅ​ទៀត។

លោក Tim Cook នាយក​ប្រតិបត្តិ Apple
លោក Tim Cook បញ្ជាក់​បន្ថែម​ថា គ្រប់​សាលា​រៀន​ទាំង​អស់​លើ​ពិភពលោក​គួរ​តែ​មាន​កម្មវិធី​សិក្សា​ផ្នែក​សរសេរ​កូដ។ សូម​បញ្ជាក់​ថា គំនិត​បណ្ដុះ​បណ្ដាល​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​ស្គាល់​ការ​សរសេរ​កូដ​​នេះ​មិន​មែន​ទើប​តែ​ចាប់​ផ្ដើម​នោះ​ទេ សម្រាប់ Apple។ Apple ធ្លាប់​បង្កើត​កម្មវិធី​រៀន​សរសេរ​កូដ​មួយ​ចំនួន​សម្រាប់​ក្មេងៗ​ដូចជា Swift Playgrounds និង Tynker ជា​ដើម៕

ប្រភព៖ Ubergizmo ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;