Alibaba គ្រោង​បោះ​ទុន ១៥​ពាន់​លាន​ដុល្លារ​លើ​គម្រោង​មួយ ដែល...

  • 2017-10-11 07:09:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​យក្ស​របស់​ចិន Alibaba Group បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា ខ្លួន​នឹង​ចាយ​ថវិកា​ច្រើន​ជាង ១៥​ពាន់​លាន​ដុល្លារ ដើម្បី​វិនិយោគ​លើ​គម្រោង​អភិវឌ្ឍន៍​ និង​ស្រាវជ្រាវ​ជា​សកល​មួយ។

គម្រោង​នេះ មាន​ឈ្មោះ​ថា Alibaba DAMO Academy ហើយ​បច្ចុប្បន្ន​មាន​អ្នក​ស្រាវជ្រាវ​ចំនួន ១០០​នាក់​ដែល​នឹង​រួម​ចំណែក​នៅ​ក្នុង​គម្រោង​មួយ​នេះ។ Alibaba អះអាង​ថា វា​នឹង​អាច​បម្រើ​ការ​ដល់​អតិថិជន​ពាស​ពេញ​ពិភពលោក​ចំនួន ២​ពាន់​លាន​នាក់ ហើយ​បង្កើត​ឱកាស​ការងារ​បាន ១០០​លាន​កន្លែង ត្រឹម​ឆ្នាំ​២០៣៦៕

ប្រភព៖ Techcrunch ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;