ក្រុមហ៊ុន​ចិន Alibaba នឹង​វ៉ាដាច់​សេដ្ឋកិច្ច​របស់​​ប្រទេស​អាល្លឺម៉ង់?

  • 2017-10-12 02:59:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​ទិន្នន័យ​ពី Bloomberg បង្ហាញ​ឲ្យ​ដឹង​ថា ទីផ្សារ​របស់ Alibaba មាន​តម្លៃ ៤៧២​ពាន់​លាន​ដុល្លារ គិត​ត្រឹម​ថ្ងៃ​អង្គារ​ទី​១០​តុលា។ ចំណែក​ឯ ដៃ​គូ​ប្រជែង Amazon មាន​តម្លៃ​ទីផ្សារ​តិច​ជាង​បន្តិច​ត្រឹម ៤៧១,៩​ពាន់​លាន​ដុល្លារ។

លោក Jack Ma ស្ថាបនិក​ក្រុមហ៊ុន Alibaba
តាម​រយៈ​តួ​លេខ​នេះ Alibaba បាន​ក្លាយ​ជា​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ធំ​ជាង​គេ​ជា​លើក​ដំបូង ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់​ធ្លាប់​ឈរ​នៅ​តំណែង​កំពូល​ម្ដង​កាល​ពី​ឆ្នាំ​២០១៤។ បច្ចុប្បន្ន Alibaba ដែល​បង្កើត​ឡើង​ដោយ​លោក Jack Ma គឺ​ជា​ក្រុមហ៊ុន​ធំ​លំដាប់​ថ្នាក់​ទី​៦​លើក​ពិភពលោក ហើយ​ធំ​ដាច់​គេ​នៅ​ក្នុង​អាស៊ី។

លោក Jack Ma បង្ហាញ​ក្ដី​រំពឹង​ថា ត្រឹម​ឆ្នាំ​២០៣៦ Alibaba នឹង​ក្លាយ​ជា​មហា​អំណាច​សេដ្ឋកិច្ច​លំដាប់​ថ្នាក់​ទី៥​លើ​ពិភពលោក ដោយ​វ៉ា​ដាច់ GDP លើស​ប្រទេស​មួយ​ចំនួន​ដូចជា អាល្លឺម៉ង់ អង់គ្លេស បារាំង និង​ឥណ្ឌា ជា​ដើម៕

ប្រភព៖ Shanghaiist ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;