កម្មវិធី​មួយ ជួយ​អ្នក Upload រូប​ថត​ចូល Instagram តាម​កុំព្យូទ័រ មិន​ចាំ​បាច់​ទូរសព្ទ

  • 2017-10-12 04:00:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​បង្កើត​កម្មវិធី និង​ជា​អ្នក​ថត​រូប​អាជីព លោក Felix Sun បាន​បង្កើត​កម្មវិធី​មួយ ដែល​មាន​ឈ្មោះ​ថា Windowed ដែល​ផ្ដល់​ភាព​ងាយ​ស្រួល ក្នុង​ការ​បង្ហោះ​រូបភាព​ចូល​ទៅ​កាន់​បណ្ដាញ​សង្គម Instagram បាន តាម​រយៈ​កុំព្យូទ័រ Mac ឬ PC ជំនួស​ឲ្យ​ការ​បង្ហោះ​តាម​រយៈ​ស្មាតហ្វូន។

Sun បាន​ឲ្យដឹង​ថា កម្មវិធី Windowed អាច​ឲ្យ​អ្នក​ប្រើប្រាស់​ចូល​ទៅ​កាន់​វេបសាយ Instagram សម្រាប់ ទូរសព្ទ ដោយ​ផ្ទាល់​ពី Mac ឬ Windows PC។

ដើម្បី​ទាញ​យក​កម្មវិធី Windowed សូម​ចូល​ទៅ​កាន់ Link នេះ រួច​ជ្រើសរើស​ពាក្យ Download ​៕

ប្រភព៖ petapixel ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;