ក្រោយធ្វើទីលានបាល់ទាត់រួចរាល់ អាស៊ីអឺរ៉ុបចាប់ផ្ដើមសាងសង់កន្លែងអង្គុយទស្សនា
- 2017-10-12 22:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយធ្វើទីលានបាល់ទាត់រួចរាល់ អាស៊ីអឺរ៉ុបចាប់ផ្ដើមសាងសង់កន្លែងអង្គុយទស្សនា
ចន្លោះមិនឃើញ
ទីលានបាល់ទាល់សាកលវិទ្យាល័យអាស៊ីអឺរ៉ុប ត្រូវបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ហើយ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ ម្សិលមិញនេះ។ ក្នុងថ្ងៃដដែលនោះ ក៏មានការបើកការដ្ឋានសាងសង់កៅអីសម្រាប់អង្គុយទស្សនាផងដែរ។
កីឡដ្ឋានដែលជាទឹកដីប្រកួតរបស់ក្លឹបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីតនេះ មានទីតាំងនៅឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
លោក ឌួង លាង ក៏បានឲ្យដឹងដែរថា ក្រៅពីទីលានបាល់ទាត់ អាស៊ីអឺរ៉ុប ក៏មានគម្រោងសាងសង់ទីលានកីឡាផ្សេងៗទៀតផងដែរ ដូចជាទីលានកីឡាអត្តពលកម្ម ទីលានបាល់បោះ ទីលានបាល់ទះ កីឡាវាយកូនឃ្លីលើតុ និងកីឡាប៊ីយ៉ាស្នុកឃ័រជាដើម៕