Aguero៖ បើពេលនោះខ្ញុំមិនពាក់ខ្សែក្រវាត់ ម្ល៉េះសមពេលនេះ....
- 2017-10-13 03:02:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Aguero៖ បើពេលនោះខ្ញុំមិនពាក់ខ្សែក្រវាត់ ម្ល៉េះសមពេលនេះ....
ចន្លោះមិនឃើញ
Sergio Aguero ខ្សែប្រយុទ្ធក្រុម Manchester City បានជឿជាក់ថា របួសដែលកើតឡើងដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីខែមុន នឹងធ្ងន់ធ្ងរបំផុត ប្រសិនបើពេលនោះខ្លួនមិនពាក់ខ្សែក្រវាត់ទេនោះ។
កីឡាករជម្រើសជាតិអាហ្សង់ទីនរូបនេះ បានរងរបួសបាក់ឆ្អឹងជំនី ពេលឡានតាក់ស៊ីដែលខ្លួនកំពុងជិះ បានបើកទៅបុកបង្គោលភ្លើង អំឡុងពេលរូបគេដើរលេងយប់នៅទីក្រុងអាំស្ទើដាម ប្រទេសហូឡង់ កាលពីថ្ងៃទី២១ កញ្ញាកន្លងទៅ។
របួសនោះ ធ្វើឲ្យ Aguero ត្រូវខកខានមិនបានប្រកួត ពេល Man City ប៉ះ Crystal Palace, Chelsea និង Shakhtar Donetsk (នៅ Champions League) រួមទាំងវគ្គជម្រុះ World Cup សម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីនផងដែរ។ អវត្តមាននេះ គឺចំពេលដែលទម្រង់លេងរបស់កីឡាករវ័យ ២៩ឆ្នាំរូបនេះ កំពុងឡើងខ្លាំង ពោលគឺស៊ុតបញ្ចូលទី ៦គ្រាប់ ក្នុង៦ប្រកួត នៅដើមរដូវកាល Premier League។
បច្ចុប្បន្ន អតីតកូនប្រសាស្ដេចបាល់ទាត់ Diego Maradona រូបនេះ បានចូលហ្វឹកហាត់ស្រាលៗបានវិញហើយ ប៉ុន្តែមិនទាន់ច្បាស់ថាពេលណាអាចចូលទីលានបានវិញទេ៕