Real Madrid ប៉ះ Spurs ជា​ជំនួប​របស់​ខ្សែប្រយុទ្ធ​ដែល​ស៊ុត​បាន​ច្រើន​គ្រាប់​ក្នុង​ឆ្នាំ​នេះ

  • 2017-10-17 06:56:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​អធិរាជស Real Madrid នឹង​បើក​ទ្វារ​កីឡដ្ឋាន​របស់​ខ្លួនស្វាគមន៍​ក្រុម​ភ្ញៀវ​មាន់​ខ្នាយ​មាស Tottenham Hotspur ​ក្នុង​ការ​ប្រកួត​ទី៣ វគ្គ​សន្សំ​ពិន្ទុ ពូល H ពាន​រង្វាន់ UEFA Champions League វេលា​ម៉ោង ១:៤៥ នាទី​រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី១៨ ខែ​តុលា​។ ក្រុម​ទាំង​ពីរ សុទ្ធតែ​មាន​កីឡាករ​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ដូចគ្នា នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ គឺ Cristiano Ronaldo និង Harry Kane។

Ronaldo (រូបភាព៖ Goal)
Cristiano Ronaldo ​ក្នុង​ឆ្នាំ២០១៧​នេះ បាន​បង្ហាញ​ខ្លួន​ចំនួន ៤៦​លើក និង​រក​បាន​ចំនួន ៤៣​គ្រាប់ នៅ​គ្រប់​កម្មវិធី​ប្រកួត​ទាំង​ក្លឹប និង​ក្រុម​ជម្រើស​ជាតិ។ ចំណែក Harry Kane បង្ហាញ​ខ្លួន​តែ ៣៨​លើក​ប៉ុណ្ណោះ តែ​រក​បាន​ចំនួន ៤៣​គ្រាប់។ ជាមធ្យម Ronaldo រក​បាន ០,៩៣ គ្រាប់​ក្នុង​មួយ​ប្រកួត បើ​ធៀប​នឹង Kane ដែល​អាច​រក​បាន ១,១៣ គ្រាប់។
Harry Kane (រូបភាព៖ SkySports)

ការ​ប្រកួត​យប់​នេះ ក៏​ជា​ការ​ប្រជែង​យក​តំណែង​លេង១ ក្នុង​ពូល​ផង​ដែរ បន្ទាប់​ពី ២​ប្រកួត​កន្លង​ទៅ ក្រុម​ទាំង​ពីរ​មាន ៦​ពិន្ទុ​ស្មើគ្នា ហើយ​មាន​បាល់​ចំណេញ ៥​គ្រាប់​ដូចគ្នា។ ចំណែក ២​ក្រុម​ទៀត (Dortmund និង APOEL) មិន​ទាន់​មាន​ពិន្ទុ​ក្នុង​ដៃ​នៅ​ឡើយ​ទេ។

ជម្រើស​១១នាក់​ដំបូង​ដែល​អាច​ចូល​លេង​យប់​នេះ

Real Madrid៖ អ្នក​ចាំទី (Keylor Navas); ខ្សែ​ការពារ (Nacho, Varane, Ramos, Marcelo); ខ្សែ​បម្រើ (Modric, Casemiro, Kroos, Isco); ខ្សែ​ប្រយុទ្ធ (Benzema, Ronaldo)។ កីឡាករ​មិន​អាច​ចូល​លេង​បាន មាន Bale, Kovacic និង Carvajal ។

Spurs៖ អ្នក​ចាំទី (Lloris); ខ្សែ​ការពារ (Alderweireld, Sanchez, Vertonghen); ខ្សែ​បម្រើ (Aurier, Winks, Dier, Trippier, Eriksen, Son); ខ្សែ​ប្រយុទ្ធ (Kane)។ កីឡាករ​មិន​អាច​ចូល​លេង​បាន មាន Alli, N'Koudou, Dembele, Wanyama និង Davies ៕

ប្រភព៖ UEFA ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;