ម្ចាស់ Facebook នឹងទៅជួបជាមួយនាយករដ្ឋមន្ត្រីប្រទេសថៃ
- 2017-10-17 06:55:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ចាស់ Facebook នឹងទៅជួបជាមួយនាយករដ្ឋមន្ត្រីប្រទេសថៃ
ចន្លោះមិនឃើញ
ស្ថាបនិកបណ្ដាញសង្គម Facebook លោក Mark Zuckerberg នឹងធ្វើដំណើរទៅកាន់ប្រទេសថៃ ដើម្បីជួបជាមួយនាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា។
លោក Somkid និយាយថា៖ "វាជារឿងល្អដែលម្ចាស់ជំនួញអនឡាញលំដាប់ថ្នាក់ពិភពលោកនឹងមកទស្សនកិច្ចនៅប្រទេសយើង (ថៃ)។ សហគ្រិនអនឡាញជាច្រើនក្នុងសហរដ្ឋអាមេរិក និងប្រទេសចិន កំពុងចាប់អារម្មណ៍ និងស្វែងរកកិច្ចសហការជាមួយអាស៊ាន ដោយក្នុងនោះមានសហគ្រិនជាច្រើនបានពង្រីកសាខារបស់ខ្លួននៅក្នុងប្រទេសសិង្ហបុរី ឥណ្ឌូណេស៊ី និងវៀតណាម។ ចំណែកឯថៃគឺជាប្រទេសក្នុងចំណោមប្រទេសជាច្រើនទៀត ដែលពិភពលោកកំពុងសម្លឹងមើល ដើម្បីចាប់ដៃគូពាណិជ្ជកម្មជាមួយ"៕