Canon ចេញ​កាមេរ៉ា​ថ្មី ដែល​ធន់​នឹងការជ្រាប​ទឹក

  • 2017-10-17 08:11:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Canon បាន​ប្រកាស​ចេញ​កាមេរ៉ា PowerShot G1 X Mark III ដែល​ជា​ម៉ូដែល​ចុងក្រោយ​នៃ​ត្រកូល G និង​មាន​បំពាក់ Sensor APS-C ជា​លើក​ដំបូង​នៅ​ក្នុង​ប្រភេទ​កាមេរ៉ា Point-and-shoot របស់​ខ្លួន។

PowerShot G1 X Mark III មាន Sensor ទំហំ ២៤,៣ មេហ្គាភីកសែល, ISO range ចាប់ពី 100-25600 និង​បច្ចេកវិទ្យា Dual Pixel CMOS AF ដែល​ផ្ដល់​នូវ​បទពិសោធន៍​នៃ​ការ​ថត​វីដេអូ​កាន់​តែ​ងាយស្រួល។

កាមេរ៉ា​នេះ អាច​ថត​បាន ៧​សន្លឹក​ក្នុង​មួយ​វិនាទី។ ជាមួយ​គ្នា​នេះ Canon បាន​បំពាក់ Lens 24-72mm f/2.8-5.6 ដែល​អាច Zoom បាន 3x ជា​មួយ​មុខងារ​ទប់​លំនឹង Image Stabilization ។ នៅ​ផ្នែក​ខាងក្រោយ មាន​កញ្ចក់ Viewfinder ជា​ប្រភេទ OLED ២,៣៦លាន​ចំណុច និង​អេក្រង់ Touch ទំហំ ៣អ៊ីញ​។

ពិសេស​ថែម​ទៀត​នោះ G1X Mark III ជា​កាមេរ៉ា​ដែល​មាន​មុខងារ​ធន់​នឹង​ការ​ជ្រាប​ទឹក និង​ធូលី, មាន បន្ថែម​ទីតាំង​បាញ់ Flash ព្រមទាំង​អាច​ថត​វីដេអូ​កម្រិត 1080/60pfs ផង​ដែរ។ G1 X Mark III នឹង​បញ្ចេញ​លក់​លើ​ទីផ្សារ​នៅ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ក្នុង​តម្លៃ​ប្រមាណ​ជា ១៣០០​ដុល្លារ (បរទេស)៕

ប្រភព៖ petapixel ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;