អ្នក​ស្លាប់​ដោយសារ​ឆេះ​ព្រៃ​នៅ​ព័រទុយហ្គាល់ កំពុង​កើន​ឡើង​ជា​បន្ត

  • 2017-10-18 02:10:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចំនួន​អ្នក​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​ដ៏​សន្ធោសន្ធៅ​មួយ នៅ​ប្រទេស​ព័រទុយហ្គាល់ បាន​កើន​ឡើង​ដល់ ៤១​នាក់​ហើយ។

ព័រទុយហ្គាល់ បាន​ចាប់​ផ្ដើម​កាន់​ទុក​រយៈពេល​៣​ថ្ងៃ​មក​ហើយ ចំពោះ​អ្នក​ស្លាប់ ខណៈ​ដែល​មនុស្ស​ចំនួន ៧១​នាក់​ផ្សេង​ទៀត​កំពុង​រង​របួស (ក្នុង​នោះ​មាន ១៦​នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ)។ នៅ​ឆ្នាំ​២០១៧ ករណី​ភ្លើង​ឆេះ​ព្រៃ​នៅ​ព័រទុយហ្គាល់ បាន​បំផ្លាញ​ផ្ទៃ​ដី​ដាំដុះ​ច្រើន​ជាង ៣៥​ម៉ឺន​ហិកតា ដែល​មាន​ចំនួន​ច្រើន​ជាង​ឆ្នាំ​មុនៗ​ដល់​ទៅ ៤​ដង​ឯណោះ៕

ប្រភព៖ sky ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;