ឈុតដែល សាន ស្រីឡៃ សម្តែងក្នុងរឿង «រាជិនីភូមិគ្រឹះ» នឹងត្រូវកាត់ចោលឬទេ?
- 2017-10-18 02:38:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈុតដែល សាន ស្រីឡៃ សម្តែងក្នុងរឿង «រាជិនីភូមិគ្រឹះ» នឹងត្រូវកាត់ចោលឬទេ?
ចន្លោះមិនឃើញ
លោក កៅ សីហា អ្នកដឹកនាំសម្តែងរឿង នៅផលិតកម្មរស្មីហង្សមាស បានបញ្ជាក់ថា ឈុតឆាក និងប្លង់មួយចំនួនដែល សាន ស្រីឡៃ សម្តែងក្នុងរឿង "រាជិនីភូមិគ្រឹះ" មិនត្រូវបានកាត់ចោលនោះទេ ទោះនាងបានស្លាប់បាត់បង់ជីវិតទៅហើយក្តី។
លោក កៅ សីហា និយាយយ៉ាងដូច្នេះថា៖ «ស្រីឡៃ គាត់បានទទួលមរណភាពដោយសារតែប្ដីគាត់បាញ់សម្លាប់អ៊ីចឹង ពេលរឿង "រាជិនីភូមិគ្រឹះ" បញ្ចាំងនៅទូរទស្សន៍ ហង្សមាស ទស្សនិកជនគាត់ប្រាកដជាយល់ ដែលយើងមិនអាចបង្ហាញមុខតួអង្គគាត់នៅវគ្គបន្ទាប់ ដែលមិនទាន់បានថត»។
រឿង "រាជិនីភូមិគ្រឹះ" ជាខ្សែភាពយន្តភាគ ដែលមានជាង៦០ ភាគក្នុងនោះ សាន ស្រីឡៃ ថតបានជិត ៥០ ភាគរយហើយ។ រឿងនេះនាងសម្ដែងតួអង្គម្នាក់កាចឆ្នាសឆ្នើម មានឈុតឆាកសម្ដែងតាំងពីដើមរហូតដល់ចប់ផងដែរ។
គួររំលឹកថា រឿង "រាជិនីភូមិគ្រឹះ" ជាប្រភេទខ្សែភាពយន្តមួយរំលេចទិដ្ឋភាព នៅសម័យបារាំង ចូលរួមសម្ដែងដោយ សុគន្ធ នីសា សុខ ស្រីនាង ណុប បាយ៉ារិទ្ធ ហ្សូណូ សូដា នីតា ចន ច័ន្ទលក្ខិណា និងតារាសម្ដែងប្រុសស្រីជាច្រើនរូបទៀត៕