Surface Book 2 កុំព្យូទ័រ​យួរ​ដៃ​ថ្មី​របស់ Microsoft ដំណើរ​ការ​ដោយ CPU Intel ជំនាន់​ទី​៨

  • 2017-10-18 04:01:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​ម្សិលមិញ Microsoft បាន​បញ្ចេញ​នូវ​ប្រភេទ​កុំព្យូទ័រ​យួរ​ដៃ​កូន​កាត់​ថ្លេបប្លែត​ថ្មី ដែល​មាន​ឈ្មោះ​ថា Surface Book 2។ តម្លៃ Surface Book 2 មាន​ចាប់​ពី ១៤៩៩​ដុល្លារ​ឡើង​ទៅ (តម្លៃ​នៅ​អាមេរិក)។

ទំហំ​របស់ Surface Book 2 មាន​ចែក​ចេញ​ជា​២​ប្រភេទ ដោយ​មួយ​មាន​ទំហំ ១៣,៥​អ៊ីញ Resolution 3000 x 2000 ឯ​មួយ​ទៀត ១៥​អ៊ីញ Resolution 3240 x 2160។ វា​ជា​អេក្រង់ Touch Screen ប្រភេទ 10-point multi-touch (អាច​ចុះ​ម្ដង​១០​ចំណុច) ដែល​មាន ratio 3:2។

ម៉ាស៊ីន​ដំណើរ​ការ​ដោយ CPU Intel Core i7 ជំនាន់​ទី៨។ ចំណែក​ក្រាហ្វិច​វិញ មាន​២​ជម្រើស​គឺ NVIDIA GTX 1050 (សម្រាប់​ម៉ូដែល ១៣,៥​អ៊ីញ) និង GTX 1060 (សម្រាប់​ម៉ូដែល ១៥​អ៊ីញ)។ សម្រាប់​កម្លាំង​ម៉ាស៊ីន​ប៉ុណ្ណេះ Surface Book 2 អាច​រត់​យ៉ាង​រលូន​ជាមួយ​កម្មវិធី​ធំៗ​ជា​ច្រើន​ដូចជា Adobe, Autodesk និង Dessault ជា​ដើម។ បន្ថែម​ពី​នេះ ការ​លេង​ហ្គេម​អាច​ដំណើរ​ការ​ក្នុង​កម្រិត 1080p រត់​ក្នុង​ល្បឿន 30frames៕

ប្រភព៖ Ubergizmo ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;