របរ​ដាំ​ផ្កា​ស្បៃរឿង កំពុង​ពេញ​និយម​ខ្លាំង​នៅ​ប៉ៃលិន

  • 2017-10-18 07:12:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កសិករ​មួយ​ចំនួន​នៅ​ខេត្ត​ប៉ៃលិន បាន​នាំ​គ្នា​ដាំ​ដុះ​ផ្កា​ស្បៃរឿង ដែល​ដំណាំ​ថ្មី​មួយ កំពុង​មាន​តម្លៃ​ខ្ពស់ ហើយ​មាន​ទីផ្សារ​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស។ ផ្កា​ស្បៃរឿង ដែល​ប្រមូល​ផល​បាន ត្រូវ​នាំ​ចេញ​ទៅ​លក់​នៅ​ថៃ​ប្រមាណ ៩០% ខណៈ​តម្រូវការ​ក្នុង​ប្រទេស​មាន​ត្រឹម ១០% ប៉ុណ្ណោះ។ នេះ​បើ​យោង​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា។

សួន​ផ្កា​ស្បៃ​រឿង​នៅ​ខេត្ត​ប៉ៃលិន /រូបភាព៖ A. Jveet
លោក ដឿន សុភី អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​កំពុង​ផ្អើល​ដាំ​ផ្កា​ស្បៃរឿង​ជា​បន្តបន្ទាប់​គ្នា ដោយ​អ្នក​ខ្លះ​ដាំ​ចាប់​ពី​១​ហិកតា រហូត​ដល់ ៥​ហិកតា។
សួន​ផ្កា​ស្បៃ​រឿង​នៅ​ខេត្ត​ប៉ៃលិន /រូបភាព៖ A. Jveet

ម្ចាស់​ចម្ការ​ផ្កា​ស្បៃរឿង​ម្នាក់​ឈ្មោះ ពៅ និយាយ​ថា គាត់​ដាំដុះ​ផ្កា​ស្បៃរឿង​នេះ​លើ​ផ្ទៃ​ដី​១​ហិកតា ដោយ​ទិញ​ពូជ​ពី​ក្រុមហ៊ុន​នៅ​ប្រទេស​ថៃ។ ក្រោយ​ប្រមូល​ផល​បាន ក្រុមហ៊ុន​នឹង​ទទួល​ទិញ​ផ្កា​វិញ​ពី​គាត់ ទៅ​តាម​តម្លៃ​ទីផ្សារ​ជាក់​ស្ដែង។ លោក ពៅ បន្ត​ថា ពូជ​ផ្កា​ស្បៃរឿង​១គ្រាប់​ថ្លៃ ១២០​រៀល ហើយ​ពេល​បាន​ផល អាច​លក់​ចេញ បាន ១​ទង​តម្លៃ ១០០​រៀល សម្រាប់​ប្រភេទ​ផ្កា​ល្អ​លេខ​១ ឯ​ប្រភេទ​លេខ​២​និង​៣ លក់​១​ទង​បាន​ពី ២០​រៀល ទៅ ៥០​រៀល។ ជា​ចុង​ក្រោយ លោក​បញ្ជាក់​ថា ក្នុង​១​រដូវ លោក​អាច​ប្រមូល​ផល​បាន​ចំនួន ២០​ដង៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;