គ្មានឡើយ ការជួបគ្នារវាង Mark Zuckerberg និងលោក ប្រាយុទ្ធ
- 2017-10-18 12:40:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្មានឡើយ ការជួបគ្នារវាង Mark Zuckerberg និងលោក ប្រាយុទ្ធ
ចន្លោះមិនឃើញ
អ្នកនាំពាក្យក្រុមហ៊ុន Facebook ប្រចាំប្រទេសថៃ បានបញ្ជាក់ថា នាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg នឹងមិនជួបជាមួយលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ឡើយ។ ការលើកឡើងនេះ ធ្វើឡើងក្រោយ ២ថ្ងៃ នៃការប្រកាសរបស់រាជរដ្ឋាភិបាលថៃ អំពីជំនួបរវាង បុគ្គលថ្នាក់ដឹកនាំទាំងពីររូប។
កាលពីថ្ងៃចន្ទ ឧបនាយករដ្ឋមន្ត្រីថៃ លោក Somkid Jatusripitak បានមានប្រសាសន៍ថា លោក Mark Zuckerberg នឹងធ្វើដំណើរទៅដល់ទីក្រុងបាងកក នៅថ្ងៃទី៣០ ខែតុលា ដើម្បីជួបពិភាក្សាស្ដីពីពាណិជ្ជកម្មអេឡិចត្រូនិក។ លោកបន្តថា តំណាងក្រុមហ៊ុនលក់ទំនិញតាមអ៊ីនធឺណិតរបស់វិបសាយ Amazon.com ក៏នឹងមកជួបនាយករដ្ឋមន្ត្រីខ្លួន នៅខែវិច្ឆិកា ផងដែរ៕