រក​ឃើញ​ក្រុម​ដែល​ត្រូវ​ជួប​គ្នា​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន Champions League ​អាស៊ី​ហើយ​

  • 2017-10-19 01:15:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពី​ម្សិលមិញ គឺ​ជា​ការ​ជួបគ្នា​រវាង​ក្រុម Urawa Red Diamonds និង Shanghai SIPG ក្នុង​ជើង​ទីពីរ វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ ពាន​រង្វាន់ AFC Champions League ។ ជា​លទ្ធផល ក្រុម Urawa Red Diamonds មក​ពី​ជប៉ុន បាន​យក​ឈ្នះ Shanghai របស់​ចិន ដោយ​លទ្ធផល ១-០ ធ្វើឲ្យ​សរុប​លទ្ធផល​ទាំងពីរ​ជើង គឺ ​២-១។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល Rafael Silva
Urawa បាន​តែត​បញ្ចូល​ទី​តាំង​ពី​នាទី​១១ ដោយ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល Rafael Silva នៃ​ការ​ប្រកួត​ដែល​ធ្វើឡើង​នៅ​កីឡដ្ឋាន Saitama របស់​ខ្លួន កាលពី​ម្សិលមិញ ហើយ​លទ្ធផល ១-០ នេះ បាន​ជួយ​ឲ្យ​ពួកគេ​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ ពាន​រង្វាន់​កំពូល​របស់​អាស៊ី​នេះ​ជា​ថ្មី បន្ទាប់ពី​ពួកគេ​បាន​ឈ្នះ​ពាន​រង្វាន់​នេះ​កាល​ពី​ឆ្នាំ​២០០៧។
សកម្មភាពប្រកួតម្សិលមិញ
សកម្មភាពប្រកួតម្សិលមិញ

ក្រុម Urawa នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋធានី Riyadh របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ដើម្បី​ធ្វើការ​ប្រកួត​ជើង​ទីមួយ វគ្គ​ផ្តាច់ព្រ័ត្រ ទល់​នឹង​ក្រុម Al Hilal ដែល​ជា​ជើងឯក​រង​ពាន​រង្វាន់​ដដែល កាលពី​ឆ្នាំ២០០៤ នៅ​ថ្ងៃ​ទី១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ បន្ទាប់​មក ការ​ប្រកួត​ជើង​ទី​ពីរ នឹង​ត្រូវ​ធ្វើ​ឡើង​ក្រោយ​មួយ​សប្ដាហ៍។ ប្រសិន​បើ​ឈ្នះ Urawa នឹង​ក្លាយជា​ក្រុម​ជប៉ុន​ដែល​គ្រង​ម្ចាស់​ជើងឯក AFC Champions League បន្ទាប់ពី​ក្រុម Gamba Osaka កាល​ពី​ឆ្នាំ​២០០៨៕

កីឡាករ និងអ្នកគាំទ្ររបស់ Urawa Red Diamonds អបអរការបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ AFC Champions League

ប្រភព៖ AFC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;