រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ព័រទុយហ្គាល់ ចុះ​ចេញ​ពី​តំណែង ក្រោយកើត​មាន​ភ្លើង​ឆេះព្រៃ

  • 2017-10-19 01:42:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ស្រី Constanca Urbano de Sousa បាន​សម្រេច​លាលែង​ពី​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បន្ទាប់​ពី​ប្រទេស​ព័រទុយហ្គាល់​បាន​ជួប​ប្រទះ​នឹង​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​ដ៏​សន្ធោសន្ធៅ​ជា​ច្រើន​ករណី។ ក្នុង​រយៈពេល​៤ខែ​ចុង​ក្រោយ ករណី​ភ្លើង​ឆេះ​ព្រៃ​នៅ​ព័រទុយហ្គាល់ បាន​ឆក់​យក​ជីវិត​មនុស្ស​អស់​ជាង​១០០​នាក់ និង​បំផ្លាញ​ផ្ទៃដី​ប្រមាណ ២៨​ម៉ឺន​ហិកតា។

លោកស្រី Constanca Urbano de Sousa
តំណែង​របស់​លោក​ស្រី នឹង​ត្រូវ​ចូល​កាន់​ជំនួស​ដោយ​លោក Eduardo Cabrita ដែល​មាន​មុខងារ​ជា​ឧបនាយករដ្ឋមន្ត្រី។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​រដ្ឋាភិបាល​ព័រទុយហ្គាល់ នៅ​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៧៕

ប្រភព៖ theguardian ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;