ក្រោយ​ធ្វើ​តេស្ត ពុត ដុត និង​ឆ្កូត LG V30 បានលទ្ធផល​យ៉ាង​ណា?

  • 2017-10-19 07:07:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជា​ថ្មី​ម្ដង​ទៀត Channel ដ៏​ល្បី​លើ YouTube ដែល​មាន​ឈ្មោះ​ថា JerryRigEverything បាន​ធ្វើ​តេស្ត​សាកល្បង ដោយ​ការ​ដុត​លើ​អេក្រង់ ឆ្កូត និង​ពុត​ដោយ​ប្រើ​ដៃ ទៅ​លើ​កំពូល​ស្មាតហ្វូន​ចេញ​ចុងក្រោយ​របស់ LG ដើម្បី​ដឹង​ពី​ភាព​ធន់​របស់​វា។

ចង់​ដឹង​លទ្ធផល​ទៅ​ជា​យ៉ាងណា សូម​ទស្សនា​វីដេអូ​នេះ

LG V30 ត្រូវ​បាន​ចេញ​កាល​ពី​ចុង​ខែ​សីហា​កន្លង​ទៅ ហើយ​បាន​ចេញ​លក់​កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន។ វា​ជា​ស្មាតហ្វូន​ដែល​មាន​រូបរាង​ស្រស់​ស្អាត ស៊ុម​អេក្រង់​តូច ដូច iPhone X និង Galaxy Note 8 ផង​ដែរ។ ​កញ្ចក់​ខាងមុខ​របស់​វា​គឺ Gorilla Glass 5 ខណៈ​ផ្ទៃ​ខាង​ក្រោយ​ទ្រាប់​ដោយ​កញ្ចក់ Gorilla Glass 4 ។ ផ្នែក​ខាង​ក្រោយ​របស់ V30 ហាក់​មាន​ភាព​ធន់​គួរ​ឲ្យ​កត់សម្គាល់ ប៉ុន្តែ​សម្រាប់​ទីតាំង​ស្កេន​ក្រយៅ​ដៃ គឺ​ងាយ​នឹង​ប៉ះពាល់​បណ្ដាល​ឲ្យ​ខូចខាត​បំផុត៕

LV V30

ប្រភព៖ NeoWin ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;