រក​បាន​អ្នក​ជំនួស លោក Leonardo ជា​បណ្តោះ​អាសន្ន​ហើយ

  • 2017-10-20 03:33:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ Kazunori Ohara ​ជន​ជាតិ​ជប៉ុន ​នឹងដឹក​នាំ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ជា​បណ្តោះ​អាសន្ន​ បន្ទាប់​ពី​ Leonardo Vitorino ឈប់​​ពី​គ្រូ​ជម្រើស​ជាតិ​កម្ពុជា​​​។ នេះ​បើ​តាម​​ផេក BTV Cambodia ដែល​ដក​ស្រង់​សម្តី​លោក ខៀវ សា​ម៉េត អនុ​ប្រធាន​សហ​ព័ន្ធ​បាល់​ទាត់​កម្ពុជា កាល​ពី​យប់​មិញ។

លោក Kazunori Ohara
កាល​ពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៩ ខែ​តុលា​ម្សិល​មិញ​​នេះ ​លោក Leonardo Vitorino បាន​ប្រកាស​លា​ឈប់​ពី​ការ​ដឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​ បើ​ទោះ​ជា​លោក​ដឹក​នាំ​ក្រុម​គោ​ព្រៃ​មួយ​នេះ ​មិន​ទាន់​​ចប់​កុងត្រា​១ឆ្នាំ​ស្រួល​បួល​ផង​នោះ។

សូម​រំលឹក​ថា ​លោក Ohara ក៏​ធ្លាប់​ដឹក​នាំ​ក្រុម​កម្ពុជា​បណ្តោះ​អាសន្ន​ម្តង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​២០១៥៕

ប្រភព៖ Sabay News ប្រែ​សម្រួល៖ ឃុត សុខឿន​

អត្ថបទថ្មី
;