Leonardo ៖ ខ្ញុំមិនមែនមកទីនេះដើម្បីធ្វើប៉ូលិសទេ ខ្ញុំមកធ្វើគ្រូបង្វឹក
- 2017-10-23 03:58:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Leonardo ៖ ខ្ញុំមិនមែនមកទីនេះដើម្បីធ្វើប៉ូលិសទេ ខ្ញុំមកធ្វើគ្រូបង្វឹក
ចន្លោះមិនឃើញ
លោក Leonardo Vitorino អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានប្រាប់ពីអារម្មណ៍ និងបទពិសោធន៍ដឹកនាំក្រុមមួយនេះ ទៅកាន់សារព័ត៌មាន Fox Sports Asia បន្ទាប់ពីចែកផ្លូវពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីសប្ដាហ៍មុន។
លោកបន្តថា៖ «ខ្ញុំមិនមែនមកទីនេះដើម្បីធ្វើជាប៉ូលិសទេ ខ្ញុំមកដើម្បីធ្វើជាគ្រូបង្វឹក»។
យ៉ាងណាមិញ លោកបានបញ្ជាក់ថា បញ្ហានេះមិនមែនជាបញ្ហាចម្បងដែលឈានដល់ការចាកចេញរបស់លោកនោះទេ។ លោក Leo បានអះអាងថា ថ្នាក់លើមិនបានគាំទ្រការផ្លាស់ប្ដូរវប្បធម៌នៅក្នុងក្រុមនេះ។ «ខ្ញុំចង់ឲ្យមានវិន័យខ្លះ ប៉ុន្តែវាមិនអាចទៅរួច។ ខ្ញុំត្រូវពិន័យពួកគេ ប៉ុន្តែនៅក្រោយខ្នងខ្ញុំ គ្មានអ្វីកើតឡើងឡើយ។ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថា ខ្ញុំធ្វើវាតែម្នាក់ឯង។ ប្រសិនបើអ្នកធ្វើតែឯង អ្នកមិនអាចសម្រេចវាបានឡើយ។ ដូច្នេះ ចាកចេញប្រសើរជាង»។
គ្រូបង្វឹកសញ្ជាតិប្រេស៊ីលដដែល បានកោតសរសើរចំពោះទឹកចិត្តអ្នកគាំទ្រកម្ពុជា អំឡុងការដឹកនាំរបស់លោកជាមួយក្រុមជម្រើសជាតិ។ «អ្នកគាំទ្រកម្ពុជាពិតជាអស្ចារ្យណាស់។ ខ្ញុំមិនធ្លាប់ឃើញពីមុនមកនោះទេ។ ពួកគេតែងតែគាំទ្រចំពោះការដឹកនាំរបស់ខ្ញុំ ហើយអាចនិយាយបានថា ខ្ញុំមិនធ្លាប់ជួបប្រទះក្នុងជីវិតរបស់ខ្ញុំឡើយ។ ខ្ញុំធ្លាប់ធ្វើការនៅប្រទេសជាច្រើន ទើបតែឃើញអ្នកគាំទ្រកម្ពុជា ដែលស្រឡាញ់បាល់ទាត់ដូច្នេះ។ គ្មានអ្វីអាចប្រៀបធៀបនឹងកម្ពុជាបានឡើយ។ ឈ្នះ ឬ ចាញ់ ពួកគេនៅតែគាំទ្រក្រុមរបស់ពួកគេ ដូច្នេះពួកគេគួរតែទទួលបានលទ្ធផលល្អប្រសើរជាងនេះ»៕