លីគ​កំពូល​ចិន រក​ឃើញ​ជើង​ឯក​ឆ្នាំ​២០១៧ ហើយ​!

  • 2017-10-23 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពី​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៧ លីគ​កំពូល​ចិន (Chinese Super League) បាន​រកឃើញ​ក្រុម​ម្ចាស់​ពានរង្វាន់​រដូវ​កាល ២០១៧ ហើយ គឺ​បាន​ទៅ​លើ​​ក្រុម Guangzhou Evergrande ដែល​ដឹកនាំ​ដោយ​លោក Luis Felipe Scolari អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល។

ក្រុម Guangzhou Evergrande
លោក Luis Felipe Scolari

Guangzhou Evergrande បាន​យក​ឈ្នះ​លើ​ក្រុម Guizhou Zhicheng ក្នុង​លទ្ធផល ៥-១ នៅ​ទឹកដី​របស់​ខ្លួន ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​២៨ ធ្វើឲ្យ​ខ្លួន​មាន ៦៤​ពិន្ទុ លើស​ក្រុម Shanghai SIPG ដែល​មាន ៥៥​ពិន្ទុ ខណៈ​ក្រុម​ទាំង​ពីរ នៅ​សល់​តែ ២​ប្រកួត​ទៀត​ប៉ុណ្ណោះ នៅ​ក្នុង​ដៃ​។

លទ្ធផល​ខាងលើ ធ្វើឲ្យ Guangzhou Evergrande ក្លាយជា​ជើង​ឯក​លីគ​កំពូល​ចិន ក្នុង​រយៈពេល ៧រដូវកាល​ជាប់​ៗ​គ្នា។

ទិដ្ឋភាពនៃការលើកពានរង្វាន់លីគកំពូលចិនរបស់ក្រុម Guangzhou Evergrande កាលពីម្សិលមិញ

ក្រុម​នេះ បាន​អស់​ឱកាស​ដណ្ដើម​ពាន​រង្វាន់ Champions League អាស៊ី បន្ទាប់ពី​ធ្លាក់​ត្រឹម​វគ្គ ៨ក្រុម​ចុងក្រោយ ដោយសារ​ក្រុម Shanghai SIPG ដដែល​៕

ប្រភព៖ AFC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;