Buriram ត្រូវការត្រឹមស្មើក្នុងប្រកួតក្រោយ ដើម្បីក្លាយជាជើងឯកលីគ
- 2017-10-24 03:15:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Buriram ត្រូវការត្រឹមស្មើក្នុងប្រកួតក្រោយ ដើម្បីក្លាយជាជើងឯកលីគ
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ Buriram United បានរំកិលខ្លួនកាន់តែកៀក ដើម្បីក្លាយជាម្ចាស់ពានរង្វាន់លីគកំពូលថៃរដូវកាល ២០១៧ ស្របពេលដែលខ្លួននៅខ្វះត្រឹមតែ ១ពិន្ទុទៀតប៉ុណ្ណោះ ក្នុងចំណោម ៣ប្រកួតដែលនៅសល់។
ក្នុងសប្ដាហ៍ជាមួយគ្នា ក្រុម Muaungthong United ដែលឈរលេខ២ កំពុងប្រដេញ Buriram បានប្រកួតត្រឹមលទ្ធផលស្មើ ១-១ ជាមួយក្រុម Port FC។ ដូច្នេះធ្វើឲ្យគម្លាតមានរហូតដល់ ១១ពិន្ទុ ប៉ុន្តែ Muangthong នៅសល់ ៤ប្រកួតទៀតក្នុងដៃ។ ក្ដីសង្ឃឹមតែមួយគត់របស់ Muangthong គឺត្រូវយកឈ្នះគ្រប់ការប្រកួតដែលនៅសល់ ហើយ Buriram ត្រូវប្រកួតចាញ់ទាំង ៣ប្រកួត។
យ៉ាងណាមិញ ១ពិន្ទុមិនមែនជារឿងលំបាកសម្រាប់ Buriram ឡើយ ដោយការប្រកួតបន្ទាប់ គឺត្រូវជួបក្រុម BEC Tero Sasana ដែលឈរនៅលេខ១៤ ក្នុងតារាងតែប៉ុណ្ណោះ៕