Buffon គំរាមចូល​និវត្តន៍​ចុង​រដូវ​កាល បើ Juventus មិន​ឈ្នះ​ពាន UCL

  • 2017-10-25 06:37:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ចាំ​ទី Gianluigi Buffon របស់​ក្លឹប Juventus បាន​ប្រកាស​ចូល​និវត្តន៍ នៅ​ឆ្នាំ​ក្រោយ បន្ទាប់ពី​ព្រឹត្តិការណ៍ World Cup ក្នុង​ករណី​ដែល​ក្រុម​សេះ​បង្កង់ មិន​អាច​​ក្លាយ​ជា​ម្ចាស់​ពាន​រង្វាន់ UEFA Champions League បាន​ក្នុង​រដូវ​កាល​២០១៧-១៨ ​នេះ។

កីឡាករ​វ័យ៣៩​ឆ្នាំ​រូប​នេះ បាន​ជាប់​ជា​អ្នកចាំទី​ល្អ​បំផុត​ក្នុង​លោក នៅ​ក្នុង​កម្មវិធី The Best FIFA Football Awards កាលពី​ម្សិលមិញ សម្រាប់​ឆ្នាំ២០១៧ នា​ទី​ក្រុង​ឡុងដ៍។

ក្នុង​ការ​សម្ភាស​ជាមួយ​អ្នក​សារព័ត៌មាន​មួយ អ្នក​ចាំ​ទី​សញ្ជាតិ​អ៊ីតាលី​រូប​នេះ​បាន​បញ្ជាក់​ថា ខ្លួន​នឹង​បញ្ចប់​អាជីព​នៅ​ចុង​រដូវ​កាល​នេះ ខណៈ​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី នឹង​ជួប​ក្រុម​ជម្រើស​ជាតិ​ស៊ុយអែត ក្នុង​វគ្គ Play-off ដើម្បី​ឈាន​ទៅ​ជុំ​ផ្តាច់ព្រ័ត្រ ព្រឹត្តិការណ៍ World Cup 2018 នៅ​ប្រទេស​រុស្ស៊ី។

Buffon បាន​រួមចំណែក​ជួយ​ឲ្យ Juventus លើក​ពាន​លីគ​កំពូល​អ៊ីតាលី​ចំនួន ៨​លើក ហើយ​ធ្លាប់​ជួយ​ក្រុម​នេះ​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ Champions League កាលពី​រដូវ​កាល​មុន​ផង​ដែរ តែ​បាន​ទទួល​រង​បរាជ័យ​ក្រោម​ថ្វី​ជើង Real Madrid ៕

ប្រភព៖ Mirror ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;