យល់ដឹង​ពី​ប្រភេទ​កាមេរ៉ា​ឌីជីថល និង​ប្រភេទ​ដែល​សក្ដិសម​សម្រាប់​អ្នក​

  • 2017-10-25 08:28:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាមេរ៉ា​ឌីជីថល ត្រូវ​បាន​ចែក​ជា​ច្រើន​ប្រភេទ​ផ្សេង​ៗគ្នា។ ដូច្នេះ ការ​ជ្រើសរើស​ប្រភេទ​ដែល​សក្តិសម​នឹង​ថវិកា ឬ ចំណង់​ចំណូល​ចិត្ត​របស់​អ្នក គឺ​ជា​រឿង​ចាំ​បាច់​បំផុត។ ខាង​ក្រោម​នេះ ជា​ប្រភេទ​កាមេរ៉ា​ឌីជីថល​ ទាំងនោះ​៖

១- Standard Compact

វា​ជា​ប្រភេទ Point and Shoots ដែល​បង្ក​ភាព​ងាយស្រួល​ក្នុង​ការ​ថត មិន​បាន​ភាព​ស្មុគស្មាញ​ច្រើន។ ចំពោះ​តម្លៃ​វិញ ប្រភេទ Standard Compact នេះ ក៏​មិន​ថ្លៃ​ដែរ (ថ្លៃ​បំផុត ៤០០​ដុល្លារ​នៅ​បរទេស) ហើយ​មាន​ទំហំ​តូច ស្រាល​ស្រួល​កាន់​ផង​ដែរ។

២- Zoom Compact

កាមេរ៉ា​នេះ មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង Standard Compact ដែរ គ្រាន់​តែ​វា​អាច Zoom បាន​រហូត​ដល់ 30x ។ ហើយ វា​មាន​មុខងារ​ច្រើន​ជាង Standard Compact បន្តិច​បន្តួច។ ម៉ូដែល​ថ្លៃ​បំផុត អាច​ដល់ ៥០០​ដុល្លារ។

៣- Adventure Camera

ពពួក​នេះ ត្រូវ​បាន​ផលិត​ឡើង​សម្រាប់​អ្នក​ចូលចិត្ត​ធ្វើ​ដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង ដោយ​វា​អាច​ធន់​នឹង​ទឹក ឆក់ និង​ភាព​កក​។ ម៉ូដែល​ទំនើប​បំផុត​អាច​ដល់ ៥០០​ដុល្លារ។

៤- Advanced Compact

វា​ជា​ប្រភេទ​កាមេរ៉ា​សម្រាប់​អ្នក​ថត​រូប​អាជីព និង​សម្រាប់​អ្នក​ដែល​ត្រូវ​ការ​ភាព​បត់បែន​តាន​កាលៈទេសៈ គុណភាព និង​មុខងារ​ពិសេស​ៗ​ជាច្រើន​ទៀត។ ពពួក​កាមេរ៉ា​នេះ អាច​មាន​តម្លៃ​ដល់​ខ្ទង់ ១០០០​ដុល្លារ។

៥- Super-Zoom

Super Zoom ស្ទើរតែ​ត្រូវ​បាន​គេ​បោះបង់​ចោល​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ វា​ត្រូវ​បាន​គេ​ហៅ​ថា ជា​ស្ពាន ឬ ចំណុច​កណ្ដាល ដែល​ស្ថិត​នៅ​ចន្លោះ​រវាង​កាមេរ៉ា Compact និង DSLR ។ នៅ​បរទេស វា​អាច​មាន​តម្លៃ​ដល់ ៧០០​ដុល្លារ។

៦- កាមេរ៉ា​ស្មាតហ្វូន

ជា​ប្រភេទ​កាមេរ៉ា ដែល​ត្រូវ​បាន​បំពាក់​នៅ​លើ​ស្មាតហ្វូន​នានា នា​ពេល​បច្ចុប្បន្ន។ តម្លៃ​របស់​វា បាន​គិត​ជាមួយ​តម្លៃ​របស់​ស្មាតហ្វូន​នោះ រួច​ជាស្រេច​។

៧- Mirrorless Camera

Mirrorless អាច​ចាត់​ទុក​ជា​ប្រភេទ Compact Camera បាន គ្រាន់តែ​វា​អាច​ផ្លាស់ប្ដូរ Lens (កែវ) ​បាន។ ដូច្នេះ អ្នក​ថត​រូប​អាជីព​អាច​ដាក់​វា​តាម​ខ្លួន​បាន​យ៉ាង​ងាយស្រួល ដោយសារ​ទំហំ​តូច ស្រាល ជាពិសេស​ពួកគេ​អាច​បំពាក់​ជាមួយ Lens ដើម្បី​ថត​រូប​ទៅ​តាម​ស្ថានភាព​ជាក់ស្ដែង។ ចំពោះ​តម្លៃ គឺ​ថោក​ជាង​ប្រភេទ DSLR ។

៨- DSLR

ពួក​វា​ជា​ជម្រើស​របស់​អ្នក​ថតរូប​ទូទៅ និង​អ្នក​ថត​អាជីព តាំងពី​ចេញ​ជា​លើក​ដំបូង​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០។ DSLR បង្កើត​រូបភាព​ដ៏​មាន​គុណភាព អាច​ប្ដូរ Lens បាន និង​មាន​មុខងារ​ផ្សេង​ៗជាច្រើន​ទៀត។ កាមេរ៉ា​ប្រភេទ​នេះ ត្រូវ​បាន​ចែក​ជា​ពពួក APS-C ឬ Full-Frame Sensor។ តម្លៃ​ចាប់ផ្ដើម​ពី ៤០០​ដុល្លារ​ឡើងទៅ​៕

ប្រភព៖ Digital Photography School ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;