Chelsea ទម្លាក់ Everton វគ្គ​១៦ក្រុម​ពាន League Cup

  • 2017-10-25 23:05:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម Everton ដែល​ដឹកនាំ​ដោយ​គ្រូ​បណ្ដោះ​អាសន្ន David Unsworth បន្ទាប់​ពី​បណ្ដេញ​លោក Ronald Koeman ពី​តំណែង​គ្រូ​បង្វឹក បាន​ទទួល​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​តោខៀវ Chelsea ក្នុង​លទ្ធផល ២-១ នៅ​វគ្គ ១៦ក្រុម​ចុងក្រោយ​ពាន​រង្វាន់ Carabao Cup ឬ League Cup កាលពី​យប់មិញ នៅ​កីឡដ្ឋាន Stamford Bridge។

ខ្សែ​ការពារ Antonio Rudiger ដែល Chelsea ទើបតែ​ទិញ​ក្នុង​រដូវ​កាល​នេះ បាន​រក​គ្រាប់​ទី​មួយ​ឲ្យ​ក្រុម​តោខៀវ នៅ​នាទី​២៦ ហើយ​លទ្ធផល​នាំមុខ​នេះ បាន​ឈាន​ដល់​នាទី៩០+៣ ទើប William បាន​បន្ថែម​គ្រាប់​ទីពីរ​ឲ្យ Chelsea នាំមុខ ២-០។ ប៉ុន្តែ បាន​១នាទី​ក្រោយ​មក ក្រុម​ភ្ញៀវ Everton អាច​រក​បាន ១គ្រាប់​សង​វិញ​ពី​ខ្សែ​ប្រយុទ្ធ​វ័យក្មេង Dominic Calvert-Lewin។

ចំណែក​ការ​ប្រកួត​ផ្សេង​ទៀត ក្រុម Spurs ត្រូវ​បាន West Ham យក​ឈ្នះ​ក្នុង​លទ្ធផល ២-៣។ ដូច្នេះ ក្រុម​ដែល​ឈាន​ទៅ​វគ្គ​ ៨ក្រុម​ចុង​ក្រោយ​មាន Arsenal, Bournemouth, Bristol City, Chelsea, Leicester, Manchester City, Manchester United និង West Ham ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;