ព្រឹទ្ធសភា បន្ត​សម័យ​ប្រជុំ​ថ្ងៃស្អែក លើ​របៀបវារៈ​ចំនួន​៥

  • 2017-10-26 04:10:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​កិច្ច​ប្រជុំ​នៅព្រឹក​ថ្ងៃទី២៦​តុលា​នេះ គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធ​សភា បាន​កំណត់​យក​ថ្ងៃទី​២៧ ខែ​តុលា វេលា​ម៉ោង ៨​ព្រឹក ដើម្បី​បន្ត​សម័យ​ប្រជុំ​លើក​ទី១១ ព្រឹទ្ធសភា នីតិកាល​ទី៣ ដោយ​មាន​របៀប​វារៈចំនួន​៥ ដូច​ខាងក្រោម។

១. ពិនិត្យ និង​ឲ្យ​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី ឧបាស្រ័យ​ពាណិជ្ជកម្ម។

២. ពិនិត្យ និងឲ្យ​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធី​សារ ធ្វើ​វិសោធន​កម្ម​កិច្ច​ព្រមព្រៀង​ក្របខណ្ឌ​ស្តីពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ទូលំទូលាយ និង​កិច្ច​ព្រមព្រៀង​មួយ​ចំនួន​ទៀត ក្រោម​កិច្ច​ព្រមព្រៀងក្របខណ្ឌ​នេះ រវាង​អាស៊ាន និងចិន។

៣. ពិនិត្យ និងឲ្យ​យោបល់​លើ​សេចក្តី​ព្រាងច្បាប់​ស្តី​ការ​អនុម័ត​យល់ព្រម​លើកិច្ច​ព្រមព្រៀង​ស្តីពី​ការ​ទទួល​ស្គាល់​សុពលភាព​នៃ​ប្រកាស​នីយបត្រ​តកកម្ម​អឺរ៉ុប រវាង​កម្ពុជា និង​ស្ថាប័ន​ប្រកាស​នីយបត្រ​តកកម្ម​អឺរ៉ុប។

៤. ពិនិត្យ និងឲ្យ​យោបល់​លើ​សេចក្តី​ព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​៣៧ មាត្រា៣៨ មាត្រា១០៩ និង​មាត្រា ១៣៦ នៃ​ច្បាប់​ស្តីពី​ប្រកាស​នីយ​បត្រ​តក្កកម្ម​វិញ្ញាបនបត្រ​ម៉ូដែល​មាន​អត្ថប្រយោជន៍ និង​គំនូរ​ឧស្សាហកម្ម ដែល​ប្រកាស​ឲ្យ​ប្រើដោយ​ព្រះរាជក្រម​លេខ នស/រកម/០១០៣/០០៥ ចុះថ្ងៃទី២២ ខែ​មករា ឆ្នាំ​២០០៣។

៥. ពិនិត្យ និង​ឲ្យ​យោបល់​លើ​សេចក្តី​ព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា៦ មាត្រា​៤១ មាត្រា៤២ មាត្រា​៤៣ និង​មាត្រា៩៥ នៃ​ច្បាប់​ស្តីពី​ជលផល ដែល​ត្រូវ​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ នស/រកម/០៥០៦/០១១ ចុះ​ថ្ងៃទី២១ ខែ​ឧសភា ឆ្នាំ​២០០៦៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;