SONY បញ្ចេញ A7R III ​ដើម្បី​ឡើង​គ្រង​តំណែង​ស្ដេច​កាមេរ៉ា

  • 2017-10-26 07:50:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទី​បំផុត SONY បាន​ប្រកាស​ចេញ​កាមេរ៉ា​ស៊េរី​ថ្មី​របស់​ខ្លួន ម៉ូដែល SONY A7R III ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​ប្រភេទ​កាមេរ៉ា Mirrorless ដ៏​ល្អ​បំផុត​នៅ​ក្នុង​លោក។ SONY បាន​អះអាង​ថា ខ្លួន​នឹង​​បញ្ចេញ​លក់​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ​ក្នុង​តម្លៃ ៣២០០ ដុល្លារ​អាមេរិក។

A7R III ប្រើ​ប្រាស់ Sensor ទំហំ 42.4 MP ប្រភេទ Full-Frame ដែល​មាន​នៅ​លើ SONY A9 ចេញ​កាល​ពី​ដើម​ឆ្នាំ​២០១៧ ដែល​មាន​តម្លៃ​ជាង ៤០០០ដុល្លារ​ឯណោះ។ ម៉ូដែល​ថ្មី​ដែល​ទើប​តែ​ប្រកាស​នេះ អាច​ថត​បាន ១០​សន្លឹក​ក្នុង​មួយ​វិនាទី ទាំង​ប្រភេទ​រូប RAW ឬ JPEG ។ ពិសេស A7R III មាន​អេក្រង់ LCD បង្ហាញ​រូបភាព​ក្នុង​កម្រិត ៣,៦៩ លាន​ចំណុច​ដូច A9 ដែរ។

ចំពោះ Autofocus វិញ កាមេរ៉ា​នេះ​អាច​ចាប់​បាន​ល្អ​ចំពោះ​វត្ថុ​នានា​ដែល​មាន​ចលនា​លឿន។ វា​មាន Phase Autofocus ៣៩៩​ចំណុច និង Contrast Autofocus ៤២៥​ចំណុច ដែល​ធ្វើឲ្យ A7R III ចាប់​យក​រូបភាព​បាន​ល្អ​នៅ​ទីតាំង​ខ្សោយ​ពន្លឺ។ SONY បាន​បំពាក់ ប្រព័ន្ធ​ដំណើរការ BIONZ X ដែល​ធ្វើឲ្យ​វា​លឿន​ជាង ម៉ូដែល​ចាស់ A7R II ចំនួន ១,៨ ដង។ A7R III មាន ISO Range ពី 100-32000 ដែល​អាច​ពង្រីក​ទៅ​ជា 50-102400 បាន។

ចំណែក ថាមពល​ថ្ម វា​ប្រើប្រាស់​ថ្ម​ដែល​មាន​សមត្ថភាព​ខ្លាំង​ដូច SONY A9 ដែរ ដូច្នេះ​គេ​អាច​ថត​បាន​យូរ។ លើស​ពី​នេះ SONY ក៏​បាន​បន្ថែម Joystick សម្រាប់​បញ្ជា​លើ A7R III ផង​ដែរ។

គេ​អាច​ថត​វីដេអូ​ជាមួយ​កាមេរ៉ា​នេះ ក្នុង​កម្រិត 4K 24 ឬ 30 PFS និង 1080P 120 FPS ។ ហើយ SONY បាន​ប្រើ​រន្ធ USB Type-C ក្នុង​ការ​បញ្ជូន​វីដេអូ និង​រូបភាព​ចេញ​ពី​កាមេរ៉ា​ទៅ​កាន់​កុំព្យូទ័រ​បាន​យ៉ាងងាយ​៕

ប្រភព៖ The Verge ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;