លោក​ប្រាក់ សុវណ្ណារ៉ា​ ត្រូវ​បាន​តែងតាំង​ជាគ្រូ​បង្វឹក​ជម្រើសជាតិ

  • 2017-10-27 07:44:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ប្រាក់ សុវណ្ណារ៉ា ត្រូវ​បានសហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា តែងតាំង​ជាគ្រូបង្វឹក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បណ្ដោះ​អាសន្ន ជំនួស​លោក Leonardo Vitorino។

អតីត​គ្រូបង្វឹក​បឹងកេតរូបនេះ នឹង​ត្រូវ​ដឹកនាំ​ក្រុម​ជម្រើសជាតិ ប្រកួត​មិត្តភាព​អន្តរជាតិ​ទល់​នឹង​មីយ៉ាន់ម៉ា និង​ប្រកួត​ជម្រុះ​ AFC Asian Cup ទល់​នឹង​ហ្សកដានី។

លោក ប្រាក់ សុវណ្ណារ៉ា ពេល​នៅដឹកនាំ​ក្រុម​បឹងកេត
គួរ​រំលឹក​ផងដែរថា កន្លង​មក លោក​ ប្រាក់ សុវណ្ណារ៉ា ធ្លាប់​ដឹកនាំ​ក្រុម​ជម្រើសជាតិ ២ដង​រួចហើយ ប៉ុន្តែ​មិន​ទទួល​បាន​ជោគជ័យ​ជាដុំ​កំភួន​នោះ​ឡើយ គឺ​នៅ​ឆ្នាំ​២០០៨ ដល់ ២០០៩ និង​ឆ្នាំ​២០១២ ដល់២០១៣៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;