អគាររដ្ឋបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែតថ្មី ត្រូវបានធ្វើពិធីក្រុងពាលី ដើម្បីបុកគ្រឹះសាងសង់ហើយ
- 2017-10-30 01:36:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អគាររដ្ឋបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែតថ្មី ត្រូវបានធ្វើពិធីក្រុងពាលី ដើម្បីបុកគ្រឹះសាងសង់ហើយ
ចន្លោះមិនឃើញ
អគាររដ្ឋបាលនៅច្រកអន្តរជាតិ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ ត្រូវបានប្រារព្ធពិធីក្រុងពាលី សុំម្ចាស់ទឹកម្ចាស់ដី ដើម្បីបុកគ្រឹះសាងសង់ហើយ។
ពិធីនេះមានការចូលរួមពី លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ លោក ស៊ូ ភារិន រដ្ឋលេខាធិការ ទីស្តីការគណះរដ្ឋមន្ត្រី លោក អ៊ុ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត ប្រតិភូអមដំណើរ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទជាច្រើននាក់។
គួរបញ្ជាក់ថា អាគាររដ្ឋបាលនៅច្រកអន្តរជាតិប៉ោយប៉ែតថ្មីនេះ គឺសាងសង់តាមរចនាបទខ្មែរ មានស្តង់ដានិងលក្ខណៈទំនើបទាន់សម័យដូចប្រទេសជិតខាង សង់ពីលើផ្លូវនៃច្រកតែម្តង ដោយគ្រោងនឹងចំណាយថវិកាជាង ១លានដុល្លារ។ ក្នុងនោះ ក៏មានប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ បំពេញការងារជូនភ្ញៀវជាតិ អន្តរជាតិ នៅសងខាងផ្លូវ និងការិយាល័យធ្វើការរបស់អង្គភាពពាក់ព័ន្ធ ជាច្រើនផងដែរ៕