មុខងារ​សម្ងាត់​​​៣​ ​លើ​ ​iPhone X​ ​ដែល​​ Apple​ ​មិន​ប្រកាស​នៅថ្ងៃ​បង្ហាញ

  • 2017-10-30 04:56:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


iPhone X​ ​បាន​បង្ហាញ​ខ្លួន​ក្នុង​ថ្ងៃ​តែ​មួយ​ ​ព្រម​ជាមួយ​ ​iPhone 8/8 Plus​ ​ប៉ុន្តែ​អ្វី​ដែល​ពិសេស​វា​ជា​ប្រភេទ​ស្មាតហ្វូន​ដែល​បំពាក់​ផ្ទៃ​អេក្រង់​ពេញ​ដំបូង​បង្អស់​នៃ​ ​Apple​ ​ក៏​ដូច​ជា​មុខងារ​ស្កេន​ផ្ទៃ​មុខ​ ​Face ID។​ ប៉ុន្តែ​នៅ​មាន​រឿង​សម្ងាត់​ ​៣​ ​ផ្សេង​ទៀត​ដែល​ ​iPhone X​ ​អាច​ធ្វើ​បាន ហើយ​ក្រុមហ៊ុន Apple ពុំ​បាន​ប្រកាស​ឲ្យ​អស់​នៅ​ថ្ងៃ​ដាក់​បង្ហាញ​ឡើយ។

១. មុខងារ Notification Screening

ក្រៅ​ពី​ការ​ស្កេន​ផ្ទៃ​មុខ​ដើម្បី​ដោះ​សោ​អេក្រង់ Face ID នឹង​លួច​ស្កេន​ផ្ទៃ​មុខ​អ្នក​ដោយ​សម្ងាត់ ករណី​បើ​លោត​នៅ​ផ្ទាំង​ Notification ណា​មួយ ហើយ​ស្កេន​ទៅ​មិន​មែន​ជា​មុខ​អ្នក វា​ពុំ​បង្ហាញ​ឲ្យ​ឃើញ​ទិន្នន័យ​ពេញលេញ​នៃ​ Notification នោះ​ឡើយ ដរាប​ណា​ការ​ស្កេន​ចាប់​នូវ​ទម្រង់​ផ្ទៃ​មុខ​អ្នក​ដោយ​ពេញ​លេញ។

២. ទម្លាក់​ដំឡើង​ពន្លឺ​ស្វ័យប្រវត្តិ

ប្រព័ន្ធ​កាមេរ៉ា​មុខ​ថ្មី​របស់ Apple អាច​បម្រើ​មុខងារ​ទាក់ទង​នឹង​ពន្លឺ​ស្វ័យប្រវត្តិ​លើ​អេក្រង់។ ឧបមា​អ្នក​កំពុង​អាន​នូវ​អត្ថបទ​មួយ វា​នឹង​លួច​សង្កេត​មើល​ថា​ភ្នែក​របស់​អ្នក​កំពុង​សម្លឹង​មើល​ឬ​អត់ បើ​មើល​វា​នឹង​រក្សា​ពន្លឺ​អេក្រង់​ឲ្យ​ភ្លឺ​ដដែល ករណី​បើ​អ្នក​ឈប់​មើល​ក្នុង​រយៈ​ពេល​យូរ អេក្រង់​នឹង​ប្រែ​ជា​ងងឹត​វិញ។ ​

៣.ប្រព័ន្ធ​សំឡេង​ឆ្លាត​វៃ

ស្រដៀង​នឹង​មុខងារ​ខាង​លើ​ដែរ ធៀប​ទៅ​នឹង​អំឡុង​ពេល​សំឡេង​នាឡិកា​រោទ៍​បើ​អ្នក​មើល​ទៅ​កាន់​ឧបករណ៍ នោះ​ប្រព័ន្ធ​សំឡេង​នឹង​ប្រែប្រួល​ទៅ​ដូច្នោះ​ដែរ៕

ប្រភព៖ idropnews ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី
;