អភិបាលរាជធានីភ្នំពេញ៖ កន្លែងផ្ញើយានយន្តគ្មានច្បាប់អនុញ្ញាតទេ ត្រូវបញ្ឈប់អាជីវកម្មជាបន្ទាន់
- 2017-11-02 07:44:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អភិបាលរាជធានីភ្នំពេញ៖ កន្លែងផ្ញើយានយន្តគ្មានច្បាប់អនុញ្ញាតទេ ត្រូវបញ្ឈប់អាជីវកម្មជាបន្ទាន់
ចន្លោះមិនឃើញ
កន្លែងផ្ញើកង់-ម៉ូតូ និងរថយន្ត មិនមានច្បាប់អនុញ្ញាតទេ ត្រូវបញ្ឈប់អាជីវកម្មជាបន្ទាន់ ដើម្បីកុំឲ្យមានហេតុការណ៍អាក្រក់កើតឡើង ផ្ដើមចេញពីការធ្វេសប្រហែសរបស់អាជ្ញាធររាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា នេះ ខណៈពេលចុះពិនិត្យមើលកងកម្លាំងប៉ូលិសរាជធានីដែលដាក់គោលដៅក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអុំទូក។
អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កម្លាំងទាំងអស់ត្រូវចុះពិនិត្យមើលទីតាំងផ្ញើកង់ ម៉ូតូនិងរថយន្តឲ្យបានម៉ត់ចត់។ មួយវិញទៀត ចំពោះតម្លៃនៃការផ្ញើក៏ត្រូវពិនិត្យមើលឲ្យបានច្បាស់លាស់ដែរ ដើម្បីកុំឲ្យពួកគេធ្វើអាជីវកម្មស្រេចតែអំពើចិត្តទទួលការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ៕