កាំកុងត្រូល ប្រកាសកុំឲ្យពលរដ្ឋទទួលទានផលិតផលពងត្រីមួយប្រភេទ
- 2017-11-02 08:27:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាំកុងត្រូល ប្រកាសកុំឲ្យពលរដ្ឋទទួលទានផលិតផលពងត្រីមួយប្រភេទ
ចន្លោះមិនឃើញ
យោងតាមការប្រកាសរបស់អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្រុមហ៊ុន International House of Caviar បានប្រមូលត្រឡប់មកវិញនូវផលិតផលពងត្រី Rainbow Trout Caviar ពីទីផ្សារកាណាដា។ ការប្រមូលនេះ បន្ទាប់ពីរកឃើញករណីដែលអាចមានការលូតលាស់បាក់តេរី Clostridium botullinum នៅក្នុងផលិតពងត្រីនេះ។
ស្ដ័ររបស់បាក់តេរីនេះ អាចលូតលាស់ដុះដាល និងផលិតសារធាតុពុលខ្លាំងចំពោះកោសិកាសរសៃប្រសាទ ដែលនឹងបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស ហើយក្នុងករណីធ្ងន់ធ្ងរអាចបណ្ដាលឲ្យស្លាប់បាន។ ជុំវិញបញ្ហានេះ អគ្គនាយកដ្ឋានកាំកុងត្រូល បាននិងកំពុងចាត់វិធានការដូចជា៖
រាំងខ្ទប់មិនឲ្យនាំចូលផលិតផលដូចជាអធិប្បាយខាងលើ។
ផ្ដល់ព័ត៌មានដល់ក្រុមហ៊ុននាំចូល អាជីវករលក់ដុំ-រាយ ក្នុងករណីមានការនាំចូល និងមានចរាចរណ៍លើទីផ្សារ។
ត្រួតពិនិត្យនៅតាមទីផ្សារធំ-តូច ផ្សារទំនើប ដើម្បីសម្របសម្រួល និងមានវិធានការតាមនីតិវិធី ប្រសិនបើមានការដាក់តាំងលក់ផលិតផលខាងលើ៕