មេ Apple ប្រាប់ឲ្យឈប់ផឹកកាហ្វេថ្លៃៗ ដើម្បីមានលទ្ធភាពទិញ iPhone X
- 2017-11-05 09:21:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេ Apple ប្រាប់ឲ្យឈប់ផឹកកាហ្វេថ្លៃៗ ដើម្បីមានលទ្ធភាពទិញ iPhone X
ចន្លោះមិនឃើញ
លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple បាននិយាយយ៉ាងខ្លីថា ៖ "ឈប់ផឹកកាហ្វេថ្លៃៗទៅ អ្នកនឹងមានលទ្ធភាពបានទិញ iPhone X ប្រើហើយ”។
Tim Cook បានពន្យល់ទៅកាន់អ្នកកាសែតក្នុងឱកាសខួបគម្រប់ ១០ ឆ្នាំរបស់ Apple ជុំវិញរឿងតម្លៃនេះថា អ្នកអាចរៀបគម្រោងសន្សំលុយយ៉ាងតិចក្នុងមួយខែ ៣៣ ដុល្លារ។ ហើយតម្លៃ ៣៣ ដុល្លារនេះ អាចថាថោកជាងតម្លៃកាហ្វេកន្លែងឡូយៗ ម៉ាកល្បីដែលអ្នកកំពុងផឹករាល់ថ្ងៃទៀតផង។ លោកសង្កត់ធ្ងន់ថា បើអ្នកលក់ iPhoneដែលអ្នកកំពុងប្រើបានប្រហែលជា ៣៥០ ដុល្លារទៀត ធ្វើដូចនេះ អ្នកអាចមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ទិញ iPhone X បានមួយគ្រឿង។
លោកបានបញ្ជាក់បន្ថែមថា ប្រសិនបើ iPhone X វាមានតម្លៃថ្លៃខ្ពស់ពេក អ្នកគួរកាត់បន្ថយដំណើរកំសាន្ត លំហែកាយនានា(trip) ឬកាត់បន្ថយការទិញកាហ្វេថ្លៃៗ ដូច្នេះអ្នកនឹងអាចមានលុយទិញ iPhone X បានហើយ។
គួរបញ្ជាក់ដែរថា នៅបរទេស(អាមេរិក) iPhone X ទំហំ 64GB មានតម្លៃ ៩៩៩ ដុល្លារ ឯទំហំ 256GB តម្លៃ ១១២៤ ដុល្លារ៕