បេក្ខភាព​បវរកញ្ញា​ពិភពលោក ​ចូលរួម​សកម្មភាព​កិច្ចគាំពារ​បរិស្ថាន​នៅ​ស្រុក​អូររាំងឪ

  • 2017-11-06 00:02:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងបរិស្ថាន នារសៀល​ថ្ងៃទី៥ ខែវិច្ឆិកា ម្សិលមិញ​នេះ បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន ​ស្តីពី​ដំណើរ​ទស្សនកិច្ច​របស់​ជយលាភី​​បវរកញ្ញា​ពិភពលោក (Miss Global) ​ឆ្នាំ២០១៦ និង​បេក្ខភាព​បវរកញ្ញា​ពិភពលោក ឆ្នាំ២០១៧ នៅ​កម្ពុជា។

គោល​បំណង​នៃ​ដំណើរ​ទស្សនកិច្ច​នេះ គឺ​ដើម្បី​ចូលរួម​ក្នុង​វិស័យ​បរិស្ថាន ជាមួយ​ក្រសួង​បរិស្ថាន ទៅកាន់​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា ស្អែក​នេះ។

លោក​ អ៊ាង សុផល្លែត អនុ​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន និង​ជា​តំណាង​​លោក​រដ្ឋមន្រ្តី​ សាយ សំអាល់ ព្រម​ទាំង​ប្រតិភូ​បវរកញ្ញា​ពិភពលោក ​ឆ្នាំ ២០១៧ និងបេក្ខភាព​បវរកញ្ញា​ពិភពលោក​ ឆ្នាំ ២០១៧។

ការ​រៀបចំសន្និសីទ​សារព័ត៌មាន​នេះ គឺដើម្បី​ផ្សព្វផ្សាយ​ពីការចូលរួម​របស់​បវរកញ្ញា​ពិភពលោក ជាមួយ​វិស័យ​បរិស្ថាន​នៅ​កម្ពុជា ផ្សព្វផ្សាយ​ពី​វប្បធម៌ ស្ថានភាព​ការរស់នៅ​ពីតំបន់​នីមួយ​​​​ៗ ក៏​ដូចជា​បង្កើន​ការចូលរួម​ពីសំណាក់​បវរកញ្ញា​ទាំង ៦៥រូប មក​ពី ៦៥ប្រទេស​ផ្សេងៗគ្នា​ផង​ដែរ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;