Jack Ma ជិះ​យន្តហោះ​ឯកជន​ទៅ​ជួប​នាយករដ្ឋមន្ត្រី​វៀតណាម

  • 2017-11-06 02:30:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សារព័ត៌មាន Zing.vn បាន​ចុះ​ផ្សាយ​ថា មហា​សេដ្ឋី​ចិន​លោក Jack Ma បាន​ជិះ​យន្តហោះ​ផ្ទាល់​ខ្លួន​ទៅ​កាន់​ប្រទេស​វៀតណាម កាល​ពី​យប់​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

លុះ​ដល់​ថ្ងៃ​ទី​៦​វិច្ឆិកា​នេះ ស្ថាបនិក Alibaba នឹង​ចូល​ជួប​ពិភាក្សា​ការងារ​មួយ​ចំនួន​ជាមួយ​នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc និង​ទេសាភិបាល​ធនាគារ​ជាតិ​នៃ​វៀតណាម លោក Le Minh Hung។

នៅ​ថ្ងៃ​ដដែល លោក Jack Ma ក៏​នឹង​ចូលរួម​ក្នុង​វេទិកា​ទូទាត់​ប្រាក់​អេឡិចត្រូនិច​វៀតណាម។ ក្នុង​កម្មវិធី លោក Jack Ma នឹង​រៀបរាប់​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​បទ​ពិសោធន៍​នៃ​ការ​អភិវឌ្ឍ​ប្រាក់​អេឡិចត្រូនិច ការ​ទូទាត់​ប្រាក់​នៅ​លើ​ស្មាតហ្វូន (តាម​រយៈ Alipay) និង​រឿង​ជុំវិញ​នៃ​ការ​រីក​ចម្រើន​របស់ Alibaba។

បន្ទាប់​មក នៅ​ពេល​ល្ងាច​បន្តិច លោក Jack Ma នឹង​មាន​ការ​ពិភាក្សា​មួយ​ជាមួយ​សិស្ស​សាលា​នៅ​ទីក្រុង​ហាណូយ ដើម្បី​ជា​លើក​ទឹក​ចិត្ត៕

ប្រភព៖ Zing ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;