បេក្ខភាព​បវរកញ្ញាពិភពលោក ​បង់​ក​ក្រមា​ខ្មែរ រាំ​ចង្វាក់​ប្រពៃណី​ ក្រោយ​ត្រឡប់​ពី​ត្បូងឃ្មុំ​

  • 2017-11-07 02:15:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់​ពី​បញ្ចប់​ទស្សនិកជន នៅ​ស្រុកអូររាំងឪ ខេត្តត្បូង​ឃ្មុំ​រួច​មក ល្ងាច​ថ្ងៃ​ទី៦ ខែវិច្ឆិកា​ម្សិលមិញ​នេះ ស្រី​ស្អាតបេក្ខភាព Miss Global International 2017 ត្រូវ​បាន​ក្រសួង​បរិស្ថាន​ធ្វើ​ពិធី​ជប់លៀង​​ជូន។ នៅក្នុង​ពិធី​នោះ គេសង្កេត​ឃើញ​ពួកគេ ​បង់ក​ក្រមា​ខ្មែរ និង​រាំ​ចង្វាក់​ប្រពៃណី​ខ្មែរ ដូច​ជា​​រាំវង់ រាំ​ក្បាច់ សារ៉ាវ៉ាន់ ឡាំ​លាវ យ៉ាង​សប្បាយ​រីក​រាយ។

គួរ​បញ្ជាក់​ផងដែរថា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​​ឃុំមួយ​ចំនួន ក្នុងស្រុកអូររាំងឪ ខេត្ត​ត្បូងឃ្មុំ បេក្ខភាព Miss Global ទាំង ៦៥ប្រទេស ​​បាន​ទៅ​​សាលា​រៀន វត្ត ផ្សារ ហើយ​ជា​ពិសេស​នោះ គឺ​បាន​ចូល​រួម​ដាល់​អំបុក​ស្រូវ​ថ្មី ជា​មួយ​ពលរដ្ឋ​​ថែមទៀតផង។

ក្រៅ​ពី​ទស្សនកិច្ច​នៅ​ខេត្តត្បូង​ឃ្មុំ បេក្ខភាព​បវរកញ្ញា​ពិភពលោក គ្រោង​ទៅ​ទស្សនកិច្ច​បន្ត​ នៅខេត្ត​សៀមរាប ព្រះសីហនុ ភ្នំបូកគោ (កំពត) ​ជា​ដើម។​

Miss Global International ជា​កម្មវិធី​ប្រកួត​សម្រស់​អន្តរជាតិ​មួយ ដែល​មាន​ការ​បញ្ជ្រាប​​ការ​យល់​ដឹង​ពី​បរិស្ថាន។ តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​រៀបចំ កម្មវិធី​នេះ​បាន​ធ្វើ​ឡើង​ចំនួន​៥​លើក​មក​ហើយ​នៅ​ប្រទេស​មួយ​ចំនួន​ក្នុង​ពិភព​លោក។ សម្រាប់​នៅ​ឆ្នាំ២០១៧​នេះ ប្រទេស​កម្ពុជា គឺ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​ជា​លើក​ដំបូង​​របស់​កម្ពុជា​ផង​ដែរ។ កម្មវិធី​ចាប់​​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី១៧ ខែ វិច្ឆិកា ឆ្នាំ២០១៧។

កញ្ញា​ យស ប៉ូលីណា ​តំណាង​កម្ពុជា ត្រូវ​បាន​ជ្រើសរើស​ឲ្យ​​​ចូល​រួម​ប្រកួត​កម្មវិធី​បវរកញ្ញា​ពិភព​លោក​នេះ។ ប៉ូលីណា មាន​វ័យ​២៥​ឆ្នាំ នាង​មាន​ឈាម​ជ័រ​ខ្មែរ-អាមេរិក ដោយ​សព្វ​ថ្ងៃ​រស់​នៅ​​ក្រុង San Francisco រដ្ឋ​ California សហរដ្ឋ​អាមេរិក៕

អត្ថបទ៖ ស៊ុន ហួត

អត្ថបទថ្មី
;