Broadcom ចង់​ទិញ​យក Qualcomm ក្នុង​តម្លៃ​កប់​ពពក​មិន​ធ្លាប់​មាន

  • 2017-11-07 09:44:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីប Qualcomm Inc. ត្រូវ​បាន​ក្រុមហ៊ុន​គូ​ប្រជែង Broadcom Ltd. ហ៊ាន​ឲ្យ​តម្លៃ​​ខ្ពស់​ទិញ​យក​ដល់​ទៅ ១០៥​ពាន់​លាន​ដុល្លារ​ឯណោះ។

ការ​ទិញ​យក​នេះ ប្រសិន​បើ​បាន​សម្រេច នឹង​ធ្វើ​ឲ្យ Broadcom ក្លាយ​ជា​ក្រុមហ៊ុន​ផលិត​ឈីប​ធំ​លំដាប់​ថ្នាក់​ទី​៣​លើ​ពិភពលោក បន្ទាប់​ពី Intel និង Samsung Electronics។ មួយ​វិញ​ទៀត តម្លៃ​ទិញ​នេះ​គឺ​មិន​ធ្លាប់​មាន​ពី​មុន​មក​នោះ​ទេ ក្នុង​ប្រវត្តិសាស្ត្រ​ក្រុមហ៊ុន​អេឡិចត្រូនិច​ទាំង​អស់។ តម្លៃ​ក្រុមហ៊ុន​អេឡិចត្រូនិច​ដែល​លក់​បាន​ខ្ពស់​ជាង​គេ​គឺ ៦៧​ពាន់​លាន​ដុល្លារ ដោយ​កាល​នោះ Dell បាន​ទិញ​ក្រុមហ៊ុន EMC នៅ​ឆ្នាំ​២០១៥៕

ប្រភព៖ Bloomberg ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;