Federer ស្លៀក​សំពត់ ប្រកួត​យក​ឈ្នះ Murray យប់​មិញ

  • 2017-11-08 03:27:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​វាយ​កូន​បាល់​សញ្ជាតិ​ស្វីស Roger Federer បាន​ប្រកួត​យក​ឈ្នះ​កីឡាករ​មកពី​ស្កុតឡែន Andy Murray ដោយ​លទ្ធផល ៦-៣, ៣-៦ និង ១០-៦ (Tiebreak) ក្នុង​ការ​ប្រកួត​សប្បុរសធម៌​មួយ នៅ​ទីក្រុង Glasgow ប្រទេស​ស្កុតឡែន កាលពី​យប់មិញ។

នៅ​ក្នុង​ការ​ប្រកួត​ក្រោម​ក្រសែ​ភ្នែក​ទស្សនិកជន​ជាង ១១០០០​នាក់ នៅ​ទីលាន SSE Hydro Arena កីឡាករ​ទាំងពីរ​បាន​ស្លៀកពាក់​ប្លែកៗ ក្នុង​នោះ Federer បាន​ស្លៀក​សំពត់ ឯ Murray វិញ​ពាក់​មួក​ប្រពៃណី​ម្យ៉ាង ដែល​ធ្វើឲ្យ​ទស្សនិកជន​មាន​ការ​ពេញចិត្ត និង​សប្បាយ​រីករាយ​យ៉ាងខ្លាំង។

Murray បាន​ណាត់​ប្រកួត​ជាមួយ Federer ទាំង​ខ្លួន​កំពុង​មាន​របួស ហើយ​រូបគេ​មិនទាន់​អាច​ចូល​រួម​ការ​កម្មវិធី​ប្រកួត​ផ្លូវការ​ណា​មួយ​បាន​នៅឡើយ​ទេ ដោយសារ​របួស​មិន​ទាន់​ជា​សះស្បើយ ១០០​ភាគរយ។

សម្រាប់​ថវិកា​ប្រមូល​បាន​ពី​ការ​លក់​សំបុត្រ​នៃ​ការ​ប្រកួត​ខាងលើ នឹង​ត្រូវ​ផ្ដល់​ជូន​អង្គការ UNICEF និង​កុមារ​ក្រីក្រ នៅ​ក្នុង​ប្រទេស​ស្កុតឡែន៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;