Pogba អាច​ចូល​លេង​ឲ្យ Man Utd វិញ នៅ​ពេល​ណា?

  • 2017-11-08 07:56:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែបម្រើ Paul Pogba នឹង​ចូលរួម​ជាមួយ​ក្រុម​បិសាចក្រហម Manchester United សាជាថ្មី បន្ទាប់​ពី International break ពោល​គឺ​នៅ​ចុង​សប្ដាហ៍​ក្រោយ។

Paul Pogba
តារា​បាល់ទាត់​របស់​ក្រុម​ជម្រើស​ជាតិ​បារាំង បាន​អវត្តមាន​ចំនួន ១២​ប្រកួត​មកហើយ ដោយសារ​របួស​សរសៃ​ពួរ តែ​ទំនង​ជា​អាច​ចូល​លេង​វិញ​ក្នុង​ការ​ប្រកួត​ទល់នឹង​ក្រុម​សារិកា​ព្រៃ Newcastle United នា​ថ្ងៃទី១៩ ខែ​វិច្ឆិកា ​ឆ្នាំ២០១៧។ ​ក្រុម​បិសាច​ក្រហម កំពុង​ជួប​វិបត្តិ​ធ្លាក់​ទម្រង់​យ៉ាង​ខ្លាំង ​ក្រោយ​បាត់បង់ Keyplayer ម្នាក់​នេះ។
Paul Pogba របួសសរសៃពួរ កាលពីខែកញ្ញា ក្នុងជំនួបជាមួយ Basel ពានរង្វាន់ UEFA Champions League

ទោះ​ជា​យ៉ាងណា Pogba ទំនង​ត្រូវ​បាន​លោក Jose Mourinho ​គ្រូ​បង្វឹក​ក្រុម Man Utd ដាក់​ជា​កីឡាករ​បម្រុង​តែ​ប៉ុណ្ណោះ នៅ​ពេល​ជួប​ជាមួយ​ក្រុម​របស់​លោក Rafa Benitez ចុង​សប្ដាហ៍​ក្រោយ។

​ក្រុម​បិសាច​ក្រហម បាន​ចាញ់​ក្រុម​មេឃ​ខៀវ Manchester City ចំនួន ៨​ពិន្ទុ ដែល​ត្រូវ​ក្រុម​លេខ​៣ Spurs តាម​ពី​ក្រោយ ដោយ​មាន​ពិន្ទុ​ស្មើគ្នា ២៣​ពិន្ទុ ​ក្នុង ១១​ប្រកួត​កន្លងទៅ នៅ​ក្របខ័ណ្ឌ English Premier League ​៕

ប្រភព៖ Mirror ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;