២១ឆ្នាំមកនេះ កម្ពុជាប្រើប្រាស់ទឹកប្រាក់ពី ADB អស់ចំនួនប៉ុន្មាន?
- 2017-11-10 00:23:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
២១ឆ្នាំមកនេះ កម្ពុជាប្រើប្រាស់ទឹកប្រាក់ពី ADB អស់ចំនួនប៉ុន្មាន?
ចន្លោះមិនឃើញ
ប្រទេសកម្ពុជាបានប្រើប្រាស់ទឹកប្រាក់ដែលទទួលបានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំនួន ២៨៦០,៦៤ លានដុល្លារអាមេរិក ដោយមានគម្រោងសរុបចំនួន ៣៥៩ គិតចាប់តាំងពីការភ្ជាប់ទំនាក់ទំនងគ្នាឡើងវិញ ក្នុងឆ្នាំ១៩៩៦ រហូតដល់ឆ្នាំ ២០១៦ ។ នេះបើយោងតាមព្រឹត្តិបត្រសមាជិករបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលមានមូលដ្ឋាននៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន។
គម្រោងដែលប្រើប្រាស់កម្ចីច្រើនបំផុត គឺស្ថិតនៅក្នុងវិស័យកសិកម្ម ធនធានធម្មជាតិ និងអភិវឌ្ឍន៍ជនបទ មាន៧៥គម្រោង ដែលប្រើប្រាស់ទឹកប្រាក់ចំនួន ៧០៨,៨២ លានដុល្លារ ។ វិស័យដឹកជញ្ជូនប្រើប្រាស់ទឹកប្រាក់ចំនួន ៥២៩,៧០ លានដុល្លារ និងវិស័យអប់រំប្រើប្រាស់ទឹកប្រាក់ចំនួន ៣០០,០៥ លានដុល្លារ លើ៣៧គម្រោង។
គូសបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គឺជាដៃគូអភិវឌ្ឍន៍និងជាប្រភពធនធានហិរញ្ញវត្ថុដ៏សំខាន់សម្រាប់ប្រទេសកម្ពុជាក្នុងការទទួលបានហិរញ្ញវត្ថុនានា ទោះជាក្នុងក្របខណ្ឌកម្ចី ជំនួយឥតសំណង និងជំនួយបច្ចេកទេសក៏ដោយ។ កម្ពុជា បានចូលជាសមាជិករបស់ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងឆ្នាំ ១៩៦៦ ប៉ុន្តែនិវេសនដ្ឋានរបស់ធនាគារមួយនេះត្រូវបានដកចេញពីកម្ពុជានៅក្នុងសម័យសង្គ្រាម និងត្រូវបានតភ្ជាប់ឡើងវិញក្នុងឆ្នាំ ១៩៩៦៕