ស៊ន សៀវម៉ី ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​បន្ថែម ១​ពាន់​ដុល្លារ សម្រាប់​ព្យាបាល​ជង្គង់

  • 2017-11-10 04:35:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​ល្ងាច​ថ្ងៃ​ទី​៩ វិច្ឆិកា ២០១៧ កីឡាការិនី ស៊ន សៀវម៉ី បាន​ទទួល​ថវិកា​ឧបត្ថម្ភ​ចំនួន ១​ពាន់​ដុល្លារ ពី​លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ខណៈ​ដែល​នាង​ទើប​ត្រឡប់​ពី​វះ​ជង្គង់​នៅ​សាធារណរដ្ឋ​កូរ៉េ។

ស៊ន សៀវម៉ី ប្រាប់​ថា ឆ្អឹង​ក្បាល​ជង្គង់​របស់​នាង ប៉ះ​ទង្គិច​គ្នា​របួស ទើប​ត្រូវ​វះកាត់​បែប​នេះ ហើយ​គ្រូពេទ្យ​តម្រូវ​ឲ្យ​នាង​ត្រូវ​អង្គុយ​លើ​រទេះ​រុញ​រយៈពេល ១ខែ​កន្លះ។ មួយ​វិញ​ទៀត ទាល់​តែ​៣​ខែ​ក្រោយ ទើប​នាង​អាច​ហ្វឹកហាត់​តេក្វាន់ដូ​បាន​វិញ ប៉ុន្តែ​ត្រូវ​ហាត់​ពី​បន្តិច​ម្ដងៗ។

សូម​បញ្ជាក់​ថា ក្រៅ​ពី​រដ្ឋមន្ត្រី​ក្រសួង​អប់រំ កីឡាការិនី​វ័យ​២២​ឆ្នាំ​រូប​នេះ​ក៏​ធ្លាប់​បាន​ទទួល​ថវិកា​ឧបត្ថម្ភ​ចំនួន ១​ម៉ឺន​ដុល្លារ ពី​សម្ដេច​នាយករដ្ឋមន្ត្រី​ផង​ដែរ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;