អ្នកស្រី កែ ឡេង បានឡើងទៅវគ្គបន្ត នៃព្រឹត្តិការណ៍ជើងឯកប៉េតង់ពិភពលោកហើយ
- 2017-11-10 06:56:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកស្រី កែ ឡេង បានឡើងទៅវគ្គបន្ត នៃព្រឹត្តិការណ៍ជើងឯកប៉េតង់ពិភពលោកហើយ
ចន្លោះមិនឃើញ
កីឡាការិនី កែ ឡេង ដែលជាម្ចាស់មេដាយមាសពិភពលោក២សម័យ ធ្វើបានយ៉ាងល្អក្នុងវគ្គសន្សំពិន្ទុនៃការប្រកួតវិញ្ញាសានារីទោល Shooting ក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកប៉េតង់ពិភពលោកនៅខេត្ត Kaihua ប្រទេសចិន។
គួររម្លឹកថា វិញ្ញាសានារីវាយទោល Shooting នេះ អ្នកស្រី កែ ឡេង ធ្លាប់ឈ្នះមេដាយមាស២ដងគឺលើកទី១ឈ្នះនៅប្រទេសបារាំងកាលពីឆ្នាំ២០១៣ និងលើកទី២ឈ្នះនៅប្រទេសថៃឆ្នាំ២០១៥ដែលជាឆ្នាំការពារមេដាយមាសរបស់ខ្លួនទី១បានសម្រេច។ សម្រាប់ឆ្នាំ២០១៧នេះ អ្នកស្រីត្រូវការពារជាលើកទី២៕