ម្ចាស់​មេដាយ​មាស​ពិភពលោក អ្នកស្រី កែ ឡេង នឹង​មក​ដល់​កម្ពុជា​វិញ យប់​ស្អែក

  • 2017-11-11 03:52:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វីរ​កីឡា​ការិនី កែ ឡេង បន្ទាប់​ពី​ដណ្ដើម​បាន​មេដាយ​មាស​ពិភពលោក ក្នុង​ការ​ប្រកួត​ប៉េតង់​វាយ​យក​ពិន្ទុ​ឯកត្តជន នារី នៅ​ប្រទេស​ចិន នឹង​វិល​ត្រឡប់​មក​ដល់​មាតុភូមិ​វិញ នៅ​ថ្ងៃ​ទី១៣ ខែ​វិច្ឆិកា ឆ្នាំ២០១៧ វេលា​ម៉ោង ១១:១៥ នាទី​យប់។

សូម​រំឭក​ថា អ្នកស្រី បាន​យក​ឈ្នះ​លើ​កីឡា​ការិនី​ថៃ ក្នុង​វិញ្ញាសា​នារី​វាយ​ទោល Shooting ដោយ​លទ្ធផល ៤៣-៣៨ ពិន្ទុ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ក្លាយ​ជា​ម្ចាស់​មេដាយ​មាស​ពិភពលោក​ជា​លើក​ទី​បី បន្ទាប់ពី​ធ្លាប់​ឈ្នះ​ចំនួន​ពីរ​លើក​រួច​មក​ហើយ ​កាល​ពី​ឆ្នាំ ២០១៣ និង ២០១៥៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;