Alibaba បង្កើត​កំណត់​ត្រា​ថ្មី ក្នុង​ការ​លក់​នៅទិវា​សម្រាប់​អ្នក​ដែល​គ្មាន​ដៃ​គូ

  • 2017-11-11 07:51:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ក្រុមហ៊ុន​លក់​ផលិតផល​តាម​អនឡាញ​របស់​ចិន Alibaba បាន​បំបែក​កំណត់ត្រា​ចាស់​របស់​ខ្លួន ដោយ​លក់​ផលិតផល​បាន​ចំនួន ១៨​ពាន់​លាន​ដុល្លារ ក្នុង​រយៈ​ពេល​ត្រឹម​តែ​ជាង ១៣​ម៉ោង​ប៉ុណ្ណោះ នា​ឱកាស​ទិវា​សម្រាប់​អ្នក​ដែល​គ្មាន​ដៃគូ "Singles Day” នៅ​ប្រទេស​ចិន។

ការ​បញ្ជាទិញ​លើ​ Alibaba
តួលេខ​ខាងលើ បាន​ធ្វើឲ្យ Alibaba របស់​មហាសេដ្ឋី Jack Ma បំបែក​កំណត់ត្រា​ចាស់​របស់​ខ្លួន ដែល​លក់​បាន​ត្រឹម​ ១៧,៨ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​ ក្នុង​រយៈពេល ២៤​ម៉ោង នៅ​ក្នុង​ទិវា​ដដែល កាលពី​ឆ្នាំ​២០១៦។ ត្រឹម​រយៈ​ពេល ២​នាទី ឈាន​ចូល​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ការ​លក់​នៅ​លើ​វេបសាយ Alibaba រក​ចំណូល​បាន​ ១ពាន់​លាន​ដុល្លារ។

ទិវា​សម្រាប់​អ្នក​ដែល​គ្មាន​ដៃគូ គឺ​ជា​ពេល​វេលា​មួយ​ដែល Alibaba ធ្វើការ​បញ្ចុះ​តម្លៃ​លើ​ផលិតផល​នានា ដែល​បាន​ប្រារព្ធ​ឡើង​តាំង​ពី​ឆ្នាំ២០០៩ មក​ម្ល៉េះ៕

លោក Jack Ma

ប្រភព៖ CNN ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;