រញ្ជួយដីដ៏ខ្លាំង វាយប្រហារអ៊ីរ៉ាក់ និងអ៊ីរ៉ង់
- 2017-11-13 00:36:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រញ្ជួយដីដ៏ខ្លាំង វាយប្រហារអ៊ីរ៉ាក់ និងអ៊ីរ៉ង់
ចន្លោះមិនឃើញ
រញ្ជួយដីកម្រិត ៧,៣រ៉ិចទ័រ បានកើតឡើងនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ និងនៅទីក្រុងបាដាដ កាលពីថ្ងៃអាទិត្យ។ រញ្ជួយដីនេះ ក៏បានបំផ្លាញភូមិជាច្រើនរបស់អ៊ីរ៉ង់ ដែលនៅជាប់ព្រំប្រទល់អ៊ីរ៉ាក់ផងដែរ។
ភ្លាមៗក្រោយការរញ្ជួយដីនេះ មិនមានរបាយការណ៍បញ្ជាក់ពីទំហំនៃការខូចខាតនោះទេ។ ប៉ុន្តែគេអាចដឹងបានថា ភូមិចំនួន ៨ ក្នុងទឹកដីអ៊ីរ៉ង់ ត្រូវបានបំផ្លាញ ខណៈមនុស្សយ៉ាងហោចណាស់ ៦នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួស។
ខេត្តនៅភាគខាងត្បូងរបស់តួកគី ក៏រងការរំញ័រពីរញ្ជួយដីនេះដែរ ប៉ុន្តែមិនបង្កការខូចខាតអ្វីនោះទេ ចំណែកឯសារព័ត៌មាននៅអ៊ីស្រាអែល ក៏បានចុះផ្សាយពីរំញ័រនៅផ្នែកខ្លះនៃអ៊ីស្រាអែល ដែលកើតឡើងពីឥទ្ធិពលនៃរញ្ជួយដីនេះដែរ៕