បើ​១ថ្ងៃ​រក​បាន​តែ ២​ដុល្លារ តើ​មហាសេដ្ឋី Bill Gates នឹង​ធ្វើ​ដូចម្ដេច?

  • 2017-11-13 07:45:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មហាសេដ្ឋី Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft បាន​លាតត្រដាង​នៅ​លើ​ប្លុក​របស់​ខ្លួន អំពី​​រឿង​ដែល​គាត់​ត្រូវ​ធ្វើ ប្រសិនបើ​គាត់​អាច​រក​ចំណូល​បាន​ត្រឹម​តែ ២​ដុល្លារ​ក្នុង​មួយ​ថ្ងៃ។

លោក Bill Gates
បុរស​ដែល​មាន​វ័យ ៦២​ឆ្នាំ​រូបនេះ​បាន​បង្ហើប​ថា បើ​គាត់​មាន​ត្រឹមតែ ២​ដុល្លារ​ក្នុង​មួយ​ថ្ងៃ រឿង​ដែល​គាត់​ត្រូវ​ធ្វើ​មុន​គេ​បង្អស់​គឺ ចិញ្ចឹម​មាន់។ លោក​បាន​សរសេរ​លើ​ប្លុក​របស់​លោក​កាលពី​ប៉ុន្មាន​ខែ​កន្លង​ទៅ​ថា៖ ***«ខ្ញុំ​បាន​ជួប​មនុស្ស​ជាច្រើន​នៅ​ប្រទេស​ក្រីក្រ ហើយ​ពួកគេ​បាន​ប្រកប​របរ​ចិញ្ចឹម​មាន់។ ខ្ញុំ​បាន​រៀន​របៀប​ចិញ្ចឹម​ប្រភេទ​សត្វ​បក្សី​នេះ​ច្រើន។ សម្រាប់​ខ្ញុំ មនុស្ស​ដែល​រស់នៅ​ក្នុង​ជីវភាព​ក្រីក្រ​លំបាក គួរ​តែ​ប្រកប​របរ​ចិញ្ចឹម​មាន់»***។

មូលហេតុ​ដែល​មហាសេដ្ឋី​ប្រាក់​ពាន់​លាន​រូប​នេះ លើក​ឡើង​ដូច្នេះ ព្រោះ​មាន់​ជា​សត្វ​ដែល​មាន​តម្លៃ​ថោក ហើយ​ងាយស្រួល​ក្នុង​ការ​មើល​ថែ។ ជា​ពិសេស មាន់ និង​ពង​​របស់​វា ជា​ប្រភព​ចំណូល​ធំ​មួយ​របស់​ប្រជាជន​ក្រីក្រ។

លោក Bill Gates បាន​សហការ​ជាមួយ​កម្មវិធី​សប្បុរស​អន្តរជាតិ Heifer ដើម្បី​បរិច្ចាគ​សត្វ​ចិញ្ចឹម​ជូន​ដល់​គ្រួសារ​ក្រីក្រ​នៅ​ជុំវិញ​ពិភពលោក។ គោលដៅ​របស់​ពួកគេ​គឺ​ជួយ​គ្រួសារ​ជាង ៣០ភាគរយ​នៅ​អនុ​តំបន់​វាលខ្សាច់​សាហារ៉ា នៅ​ទ្វីប​អាហ្វ្រិក ចិញ្ចឹម​មាន់៕

ប្រភព៖ LadBible ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;